គិតបែបអ្វីដែលយើងអាចធ្វើទៅបាន (ដោយមិនឈរលើជំហររបស់រដ្ធាភិបាល)
ជីវភាពរបស់ប្រជាជនខ្មែរយើងនៅតែក្រគឺជារឿងធម្មតា។ មានមូលហេតុមួយចំនួនដែលយើងគួរសិក្សានិងយកមកធ្វើការកែសម្រួល។ ប្រសិនបើយើងក្រឡេកទៅមើលការស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស យើងនឹងឃើញថា ការស់នៅរបស់ពួកកាត់គឺមានសមភាពសាមញ្ញ និងបែបធម្មជាតិ..ជាដើម។ ខ្ញុំយល់ថាការស់នៅបែបនេះ គឺមានភាពសប្បាយ និងសេចក្តីសុខរបស់គ្រួសាររាងៗខ្លួន ប៉ុន្តែ អ្វីដែលខ្ញុំមានការព្រួយបារម្ភគឺ ការស់នៅដែលប្រកបដោយភាពសាមញ្ញ និងបែបធម្មជាតិភាគច្រើននេះហើយ ដែលជាមូលហេតុនៃភាពក្តីក្ររបស់ពួកគាត់។
ហេតុអ្វីបានខ្ញុំមានការយល់ឃើញដូចនេះ?
ជាឧទាហរណ៍ៈ គ្រួសារមួយដែលមានប្តីប្រពន្ធនិងមានកូនក្នុងបន្ទុកគ្រួសារ។ នៅពេលឪពុកម្តាយនៅវ័យក្មេងពួកគាត់ខិតខំរកលុយតាមវិធីផ្សេងៗគ្នា ដែលក្នុងនោះមាន ការធ្វើកសិកម្ម ការរកស៊ីជួញដូរ ការស៊ីឈ្នួលធ្វើការអោយគេ ជាដើម... ហើយចំនូលដែលទទួលបានពីការងារទាំងនោះ គឺនៅមានកំរឹត ដែលអាចនឹងផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់ផ្ទាល់ ព្រមទាំងការសិក្សារបស់កូនៗរបស់ពួកគាត់។ ដូច្នេះចំនាយរបស់ពួកគាត់ ស្ទើរតែស្មើរនឹងចំនូល និងនៅសល់តិចតួចបំផុត។ ហើយប្រសិនបើ មានអាសន្នណាមួយកើតឡើង ដែលតម្រូវអោយមានការចំនាយ ពួកគាត់នឹងប្រមូលលុយដែលខំសន្សំបាននោះមកទប់ទល់ ហើយពេលខ្លះសឹងតែមិនគ្រាប់ផង (ខ្ចីគាត់បន្ថែមក៏មាន...)។
ដោយគ្មានការផ្លាស់ប្តូរពីរបៀបក្នុងការរកប្រាប់ចំនូលនិងចំនាយ នៅពេលឪពុកម្តាយវ័យកាន់តែចាស់ គាត់ចាប់ផ្តើមពឹងលើកូនៗរបស់ពួកគាត់។ ប្រាប់ចំនូលរបស់កូនៗ ត្រូវបានកាត់មួយផ្នែកមកអោយឪពុកម្តាយ ដើម្បីគាំទ្រ ជីវភាពរបស់ឪពុកម្តាយខ្លួនដែលកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយការបែងចែកចំនែកមួយផ្នែកនេះ ស្ទើរតែធ្វើអោយកូនៗរបស់គាត់ពិបាកក្នុងការសន្សំលុយ ដែលបានពីប្រភពចំនូល (ប្រសិនបើចំនួលរបស់ខ្លួននៅតែមានកម្រិត) ។
ជាក់ស្តែងខ្ញុំរស់នៅក្នុងសង្គមនៃគ្រួសារបែបនេះ ដែលធ្វើអោយខ្លួនខ្ញុំផ្ទាល់មានការលំបាកក្នុងការផ្លាស់ប្តូរជីវភាព អោយចេញពីវត្តន៍នៃក្រីក្រនេះ។
ដំណោះស្រាយរបស់ខ្ញុំផ្តាល់ចំពោះបញ្ហានេះ គឺ៖ ផ្តួចផ្តើមគំនិតរកស៊ី ដែលពួកកាត់អាចធ្វើបាន ហើយព្យាយាមបង្កើតប្រាក់ចំនូលរបស់ពួកកាត់។ នៅពេលពួកកាត់មានប្រាប់ចំនូលដោយខ្លួនឯង អញ្ចឹងខ្ញុំអាចកាត់បន្ថយការចំនាយទៅលើកឪពុកម្តាយ ជាហេតុអាចខ្ញុំមានលទ្ធភាពយកលុយដែលនៅសល់ទៅប្រើប្រាស់ក្នុងគោលដៅរកចំនូលបន្ថែម។ មកដល់សព្វថ្ងៃនេះខ្ញុំអាចធ្វើបាន ហើយក៏ជាសញ្ញាមួយបង្ហាញពីភាពវិជ្ជមានទៅរកថ្ងៃអនាគត។
សូមអរគុណ។
Comments:
VeasnaShare(3 years ago) អានចំណងជើងដំបូងខ្ញុំចង់អាខមិនឆ្លើយតប តែអានចប់ទៅផ្សេងមួយទៀត។