Point Center Login Help
Norway

ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងបោះពួយមក​ជិតផែនដីក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

By: cheat
Date: 2020-01-20 00:13
Category: Life
1752 0 0

អាមេរិក៖ យោងរបាយការណ៍ដែលបានចេញផ្សាយដោយ​អង្គការណាសាបានឱ្យដឹងថា​ផ្កាយព្រះគ្រោះមួយ​ដែលមានទំហំធំជាងប៉ម​នាឡិកា(Big Ben)ទីក្រុងឡុងដ៍ នឹង​​ធ្វើដំណើរមកជិតនឹង​ភពផែនដីរបស់យើងនៅក្នុងសប្តាហ៍នេះ។

ផ្កាយព្រះគ្រោះមួយ​នោះមានឈ្មោះថា 2009 BH2 ដែលនឹង​ចូលមកគៀក​នឹងផែនដីនៅថ្ងៃទី ១៨ ខែមករា វេលាម៉ោង​ ១៤ និង ២៩ នាទី (ម៉ោងសកល)។

​ផ្កាយព្រះគ្រោះនេះត្រូវបានគេប៉ាន់ស្មានថាវាមាន​អង្កត់ផ្ចិតប្រមាណ​៨៨ ម៉ែត្រ ដល់ ២០០ ម៉ែត្រ។ ចំពោះប្រវែងរបស់វានេះដែរ ត្រូវបានគេប៉ាន់ស្មានថាអាច​​វែងជាងប៉ម​នាឡិកាទីក្រុងឡុងដ៍របស់អង់គ្លេស (Big Ben) ទ្វេដង។

ផ្កាយព្រះគ្រោះនេះនឹង​ធ្វើដំណើរមកជិតភពផែនដីថ្ងៃសៅរ៍នៅចម្ងាយប្រមាណ​ជាង ៤លានគីឡូម៉ែត្រ ពីភពផែនដីរបស់យើង។ ​ចម្ងាយប៉ុណ្ណេះ​យើងអាចនិយាយបានថាវាឆ្ងាយខ្លាំង ប៉ុន្តែ​អង្គការណាសាបានចាត់ទុកវាជាវត្ថុដែលធ្វើដំណើរចូលមកជិតផែនដី។2009 BH2 មិនមែនជា​ផ្កាយព្រះគ្រោះតែមួយ​ ដែលបោះពួយមកជិតភពផែនដីរបស់យើងនៅថ្ងៃសៅរ៍នោះទេ​តែក៏មានផ្កាយព្រះគ្រោះតូចជាងនេះបន្តិច​មកជាមួយគ្នាដែរ ហើយ​វានឹងមកដល់នៅថ្ងៃទី ១៨ ខែមករា វេលាម៉ោងប្រហែល ១២ និង ៣០ នាទី (ម៉ោងសកល) ។ ​វាមានឈ្មោះថា 2020 AH1 ហើយមានអង្កត់ផ្ចិតប្រមាណ ៣៣ ម៉ែត្រ ដល់ ៧៥ ម៉ែត្រ។

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login