Point Center Login Help
Norway

ហេតុផលយ៉ាងសាមញ្ញជាទីបំផុត ដែលនាំឲ្យបាត់ប៊ូតុងចុចចូលមុខងារ IGTV​ ចេញពីកម្មវិធី Instagram

By: cheat
Date: 2020-01-20 00:16
Category: Life
1015 0 0

បរទេស៖ ត្រឡប់ទៅកាន់ឆ្នាំ២០១៨វិញ Instagram បានដាក់ឲ្យដំណើរការមុខងារវីដេអូរយៈពេលវែង ដែលគ្រប់គ្នាស្គាល់ថា IGTV។ ប៉ុន្តែចូលមកដល់ឆ្នាំ២០២០មិនទាន់បានប៉ុន្មានផង ស្រាប់តែបាត់ប៊ូតុងចុចចូលមុខងារមួយនេះចេញពីកម្មវិធី Instagram ឲ្យឈឹង។ បើតាមគេហទំព័រ TechCrunch ដែលចេញផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា Instagram បានដកប៊ូតុងចុចមុខងារ IGTV ដែលមានទីតាំងស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃកម្មវិធីចោល។ ចំពោះហេតុផលនៃការលុបបំបាត់ប៊ូតុងចុចនៃមុខងារមួយនេះត្រូវបាន Instagram លើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ភាគច្រើនមិនសូវចុចនិងទស្សនាមុខងារ IGTV នេះបើយោងតាមអ្នកនាំពាក្យរបស់កម្មវិធី Instagram ឆ្លើយប្រាប់ TechCrunch។

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login