Point Center Login Help
Norway

រឿងអ្នកដាំពោត​​​​​​​​​

By: Rosa-KH
Date: 2021-08-01 22:02
Category: Skill Experience
827 0 0

នៅតំបន់ដាច់ស្រយាល់មួយ មានកសិករដាំពោតម្នាក់ ឆ្នាំណាក៏ពោតរបស់គាត់ទទួលបានផលល្អដែរ។

ជារៀងរាល់ឆ្នាំ គាត់តែងតែនាំយកពោតរបស់គាត់ទៅដាក់លក់ក្នុងកម្មវិធីតាំងពិពរណ៍ផលិតផលកសិផលនៅទីក្រុង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ហើយពួកគេបានសរសើរថា គាត់មានវិធីដាំពោតផ្ទាល់ខ្លួនដ៏ពិសេស។ មានថ្ងៃមួយ អ្នកសារពត៌មានបានមកសម្ភាសន៍គាត់ ហើយក៏មានការភ្ញាក់ផ្អើលដោយដឹងថា គាត់តែងតែចែករំលែកគ្រាប់ពូជល្អៗរបស់គាត់ទៅឲ្យកសិករដទៃទៀតដែលមានចម្ការពោតនៅជុំវិញចម្ការរបស់គាត់។

អ្នកសម្ភាសន៍បានសួរថា ”ហេតុអ្វីក៏លោកពូចែកគ្រាប់ពូជល្អៗទៅឲ្យអ្នកភូមិ ពូមិនខ្លាចអ្នកភូមិយកពោតមកដាក់ប្រកួតប្រជែងជាមួយនឹងផលិតផលរបស់លោកពូនៅក្នុងកម្មវិធីពិពរណ៍នេះទេ? ឬក៏ពូមិនខ្លាចគេដណ្ដើមទីផ្សាររបស់លោកទេ?”

កសិករនោះបានតបថា “លោកប្អូនមិនដឹងទេឬ? ខ្យល់តែងតែបក់លំអងពោតពីចម្ការមួយទៅចម្ការមួយទៀត បើសិនជាអ្នកភូមិដែលនៅជុំវិញចម្ការរបស់ខ្ញុំ ដាំដុះតែពោតមិនល្អ នោះខ្យល់នឹងបកលំអងនៃពោតមិនល្អទាំងនោះ មកចូលចម្ការខ្ញុំ នឹងធ្វើឲ្យទិន្នផលពោតរបស់ខ្ញុំធ្លាក់ចុះ។ មានន័យថា បើខ្ញុំចង់ឲ្យពោតរបស់ខ្ញុំទទួលបានផលល្អ ខ្ញុំក៏ត្រូវជួយអ្នកដទៃដែលនៅជុំវិញខ្ញុំដាំដុះបានពោតល្អដែរ!”

ជីវិតក៏បែបនេះដែរ។ គ្រប់គ្នាចង់បានសុភមង្គល ត្រូវជួយអ្នកដែលរស់នៅជុំវិញខ្លួនឲ្យមានសុភមង្គលដែរ។ គ្រប់គ្នាចង់ជោគជ័យ គឺត្រូវជួយមនុស្សនៅជុំវិញខ្លួនឲ្យជោគជ័យដែរ។ គុណតម្លៃនៃជីវិតរបស់អ្នក ត្រូវបានវាស់វែងដោយការចេះជួយដល់អ្នកដទៃ។

ប្រភព : Knowlege Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/181931403969954

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login