Point Center Login Help
Norway

៣គន្លឹះដ៏សំខាន់ដើម្បីរៀនកាន់តែពូកែទៅលើមុខវិជ្ជាត្រូវប្រឡង

By: Rosa-KH
Date: 2021-08-07 17:52
Category: Study Experience
785 0 0

ការសិក្សាមិនមែនគ្រាន់តែរៀនសម្រាប់តែមួយយប់មុនពេលប្រឡងនោះទេ វាមិនមែនជារឿងឆាប់ពេកឬយូរពេក ក្នុងការបង្កើតទម្លាប់សិក្សាល្អនោះទេ។ ដរាបណាអ្នកមានទម្លាប់ការសិក្សាល្អកាន់តែឆាប់ នោះអ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល ហើយឱកាសនៃការទទួលបានពិន្ទុល្អនឹងកាន់តែប្រសើរឡើង។ ទាំងនេះគឺជាគន្លឹះសំខាន់ៗដើម្បីឲ្យអ្នកទទួលបានច្រើនបំផុតពីអ្វីដែលអ្នកកំពុងតែសិក្សា។

១. ជ្រើសរើសទីកន្លែង និងពេលវេលា
មនុស្សគ្រប់គ្នាមានគំនិតផ្ទាល់ខ្លួនអំពីទីកន្លែង និងពេលវេលាល្អបំផុតសម្រាប់សិក្សា។ មិនថាវាជាបន្ទប់គេងរបស់អ្នកនៅពេលយប់ ឬនៅបណ្ណាល័យ ចូររកកន្លែងសិក្សា និងសិក្សាឱ្យបានទៀងទាត់ និងមានប្រសិទ្ធភាពសម្រាប់អ្នក ហើយអនុវត្តវាឲ្យបានជាប្រចាំ។

 បង្កើតកន្លែងសិក្សារបស់អ្នក កន្លែងសិក្សារបស់អ្នកគួរមានភាពស្ងប់ស្ងាត់ មានផាសុខភាព និងមិនមានការរំខាន។ វាគួរតែធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងចង់រៀន។ តុបតែងវាជាមួយរូបភាព ឬរបស់របរដែលអ្នកចូលចិត្ត។

 រកពេលវេលាដ៏ល្អបំផុតរបស់អ្នក មនុស្សមួយចំនួនរៀនកាន់តែឆាប់ចូល នៅពេលព្រឹក។ អ្នកផ្សេងទៀតរៀនបានល្អប្រសើរនៅពេលយប់។ សិក្សានៅម៉ោងណាដែលសាកសមនឹងអ្នក ហើយរៀបគម្រោងដើម្បីរៀនវា។ ចូរកុំសិក្សាច្រើនពេក ហើយក្រចូលគេង ការខំប្រឹងពេកនៅពេលយប់អាចធ្វើឱ្យអ្នកអស់កម្លាំងក្នុងការសិក្សាឱ្យបានត្រឹមត្រូវ និងប៉ះពាល់សុខភាព។

២. សិក្សាជារៀងរាល់ថ្ងៃ
ប្រសិនបើអ្នករៀនបន្តិចម្តងៗជារៀងរាល់ថ្ងៃ អ្នកនឹងបន្តរំលឹកឡើងវិញនូវអ្វីដែលអ្នកមាននៅក្នុងគំនិតរបស់អ្នក។ នេះជួយអ្នកឱ្យយល់អ្វីផ្សេងៗ។ វាក៏អាចជួយអ្នកឱ្យជៀសវាងពីភាពតានតឹងនៃការសម្រុករៀននៅនាទីចុងក្រោយ។ ដោយចាប់ផ្តើមពីដើមឆ្នាំសិក្សាទៅ អ្នកចំណាយពេលក្នុងមួយម៉ោងឬពីរម៉ោងក្នុងមួយយប់វាល្មមគ្រប់គ្រាន់ដើម្បីឲ្យអ្នកមានជំនាញច្បាស់លាស់លើអ្វីដែលអ្នកកំពុងសិក្សា។ បន្ទាប់មកទៀតក្នុង អ្នកប្រហែលជាត្រូវសិក្សាបន្ថែមទៀតជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកពិបាករកពេលវេលាដើម្បីសិក្សា ត្រូវកាត់បន្ថយសកម្មភាពខ្លះ (ប៉ុន្តែមិនមែនទាំងអស់នោះទេ)។

៣. រៀបចំពេលវេលារបស់អ្នក
វាមានសារប្រយោជន៍ក្នុងការមានផែនការមួយចំនួន ដូច្នេះអ្នកអាចរៀនឱ្យបានច្រើនបំផុត នៃពេលវេលាសិក្សារបស់អ្នក។

 កំណត់ម៉ោងរោទ៍ កំណត់សំឡេងរោទិ៍ដើម្បីរំឭកអ្នកអំពីគម្រោងសិក្សារបស់អ្នក។ ការរំលឹកជាទៀងទាត់ជួយឲ្យអ្នកមានភាពស្មោះត្រង់នឹងខ្លួនឯង និងដើម្បីដឹងពីផែនការរបស់អ្នកដែលកំពុងតែដំណើរការទៅតាមអ្វីដែលអ្នកបានរៀបចំ។

 ប្រើជញ្ជាំងឬក្តារខៀនសម្រាប់រៀបគម្រោង បិទប្រតិទិន ឬរៀបចំគម្រោងលើជញ្ជាំង ក្តារខៀន ដូច្នេះអ្នកអាចមើលឃើញវានៅពេលណាដែលអ្នកកំពុងសិក្សា។ សម្គាល់វាដោយមានកាលបរិច្ឆេទសំខាន់ ដូចជាការប្រឡង និងកាលបរិច្ឆេទផុតកំណត់។ ប្រើវាដើម្បីកំណត់ពីតារាងពេលវេលាសិក្សាទៀងទាត់របស់អ្នកផងដែរ។

 ធ្វើតារាងការងារដែលត្រូវធ្វើ រាយភារកិច្ចចេញទៅជាកំណាត់ៗដែលអាចគ្រប់គ្រងបាន។

នៅដើមសប្ដាហ៍សូមរៀបរាប់នូវអ្វីដែលអ្នកត្រូវធ្វើនៅចុងសប្ដាហ៍។ បង្កើតបញ្ជីការងារត្រូវធ្វើនៅពេលចាប់ផ្តើមវគ្គសិក្សានីមួយៗ ដូច្នេះអ្នកច្បាស់អំពីអ្វីដែលអ្នកត្រូវធ្វើនៅពេលដែលអ្នកធ្វើ។

 កំណត់កាលបរិច្ឆេទ មុនពេលអ្នកចាប់ផ្តើមវគ្គសិក្សារបស់អ្នក សូមក្រឡេកមើលបញ្ជីការងារត្រូវធ្វើរបស់អ្នក និងផ្តល់ពេលវេលាផ្ទាល់ខ្លួនដើម្បីចំណាយលើកិច្ចការនីមួយៗ។ ប្រសិនបើអ្នកមិនទាន់បានធ្វើអ្វីសម្រេចនៅឡើយនៅក្នុងពេលវេលាកំណត់ ពិចារណាថាតើវាជាការប្រើប្រាស់ពេលវេលាល្អបំផុត របស់អ្នកដើម្បីបន្តធ្វើជាមួយវាទៀតឬយ៉ាងណា ឬដើម្បីចាប់ផ្តើមធ្វើការនៅលើអ្វីផ្សេងទៀត។

អត្ថបទ មាន សុខពិសិត( MEAN SOKPISETH)

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028527343911146

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login