Point Center Login Help
Norway

ក្រដល់ថ្នាក់លក់ឆ្កែ_ចុងក្រោយក្លាយជាតារាហូលីវ៉ូតដល់ល្បីល្បាញបំផុត

By: Rosa-KH
Date: 2021-08-08 22:58
Category: Life
630 0 0

ដោយគាត់កើត និងជំងឺខ្លីមួយជំហៀងខ្លួនដែលធ្វើឱ្យគាត់និយាយត្រដិត នៅអាយុ៤ឆ្នាំគាត់បានចូលហាត់របាំហើយនៅអាយុ២៤ឆ្នាំគាត់បានទៅរស់នៅ ញូវយ៉ក ដើម្បីបំពេញក្តីស្រមៃចង់ក្លាយជាតារាសម្តែងប៉ុន្តែគ្រប់យ៉ាងគឺគ្មានប្រយោជន៍នោះទេ គាត់កាន់តែក្រទៅៗរហូតដេកនៅតាមបេនឡានក្រុងអស់រយៈពេល៣អាទិត្យ។

នៅថ្ងៃមួយគាត់ក៏បានសម្រេចចិត្តលក់ឆ្កែរបស់គាត់ក្នុងតម្លៃ២៥ដុល្លារ($25)ដោយគិតថាខ្លួនគ្មានលទ្ធភាពក្នុងការចិញ្ចឹមវាបានទៀតទេ នៅពេលនោះគាត់ក៏គិតថាតើគាត់និងធ្វើចោរប្លន់ ឬក៏ធ្វើតារាសម្តែងបន្តទៅទៀតបើជីវិតវាធ្លាក់ទៅដល់ដំណាក់កាលចុងក្រោយបាត់ទៅហើយ។

ប៉ុន្តែថ្ងៃមួយក្រោយពីបានមើលមហាម៉ាត់អាលី គាត់វៃនៅលើរិញ គាត់ក៏ចាប់ផ្តើមមានគំនិតមួយហើយចំណាយពេលបីថ្ងៃពេញអត់បានសម្រាកសរសេរវាចេញមក តើអ្នកទាំងអស់គ្នាដឹងទេតើគាត់កំពុងសរសេរពីអ្វី? វាគឺជាប្លង់នៃការថតខ្សែភាគយន្តដែលមើលទៅទាក់ទាញជាទីបំផុតក្រោយមកគាត់ក៏បានយកវាទៅឱ្យអ្នកដឹកនាំ ហើយអ្នកដឹកនាំក៏បានឱ្យលុយគាត់៣៥០០០០ដុល្លានៅក្នុងការទិញប៉ុន្តែមិនឱ្យគាត់ចូលរួមសម្តែងនោះទេ។

គាត់ក៏បានសម្រេចចិត្តមិនលក់វានោះទេ គាត់ក៏បានសម្រេចចិត្តស្វែងរកអ្នកដែលអាចឱ្យគាត់បានចូលសម្តែងដោយផ្ទាល់ជាមួយនិងប្លង់មួយនេះទើបគាត់ព្រមលក់ មិនយូរប៉ុន្មានគាត់ក៏ទទួលបានឱកាសក្នុងការកសាងទ្រព្យសម្បត្តិដំបូងរបស់គាត់នៅក្នុងវិស័យខ្សែភាគយន្តចាប់ពីពេលនោះមក គាត់គឺជាតារាហូលីវ៉ូតដ៏ល្បីបំផុតគឺ រ៉ាំបូ ហើយ

រឿងទីមួយដែលគាត់ធ្វើជាមួយនិងទឹកប្រាក់ទាំងអស់នោះគឺគាត់ទិញឆ្កែគាត់ត្រឡប់មកវិញនៅក្នុងតម្លៃ១៥០០០ដុល្លា បន្ទាប់ពីភាពជោគជ័យក្នុងវិស័យខ្សែភាគយន្ត។ រ៉ាំបូ ដែលធ្លាប់តែដេកនៅតាមបេនឡានក្លាយជាតារាសម្តែងដែលមានប្រជាប្រិយភាពបំផុត និងជោគជ័យបំផុតហើយមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លា។
តម្លៃអប់រំ ៖ រឿងរបស់គាត់បានបង្រៀនអ្នកទាំងអស់គ្នាថា ក្រមិនមែនជាបញ្ហាទេតែអ្វីដែលជាបញ្ហាតើអ្នកទាំងអស់ព្រមរស់នៅជាមួយភាពក្រីក្របែបនេះតទៀតឬទេ ដរាបណាអ្នកនៅមានជីវិតជោគជ័យនិងរងចាំអ្នកបើសិនជាអ្នកព្រមផ្លាស់ប្តូរ។
អត្ថបទ៖ សុន លីណា

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4006454679451746

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login