Point Center Login Help
Norway

តើអ្នកយល់ថាមន្រ្តីពាក់ព័ន្ធនៃស្ថាប័នមួយគួរតែគេចវេសពីអ្នកសារព័ត៌មាន ឬក៏ត្រូវប្រឈមមុខជាមួយអ្នកសារព័ត៌មាន? តើមានផលប្រយោជន៍អ្វីខ្លះ?

By: ញឿន នាវ- Gnoeurn Neav
Date: 2021-10-11 15:23
Category: Study Experience
894 0 0

មន្រ្តីពាក់ព័ន្ធនៃស្ថាប័នមួយពុំគួរតែគេចវេសពីអ្នកសារព័ត៌មានទេ ផ្ទុយទៅវិញមន្រ្តីពាក់ព័ន្ធត្រូវប្រឈមមុខជាមួយអ្នកសារព័ត៌មាន៖

១. សារព័ត៌មានដើរតួឆ្លុះបញ្ចាំងពីតថភាពនៃសង្គម

២. អ្នកការសែតដែលមានវិជ្ជាជីវៈជាអ្នកនាំពាក្យដែលមានប្រភពច្បាស់លាស់ទៅកាន់សាធារណៈជន

៣. អ្នកកាសែតសរសេរព័ត៌មានឈរនៅលើប្រភព ដូច្នេះក្នុងនាមយើងជាមន្រ្តីពាក់ព័ន្ធត្រូវប្រឈមមុខដោយផ្ដល់នៅព័ត៌មានពិតប្រាកដ ច្បាស់លាស់ បើអាចត្រូវឲ្យអ្នកសារព័ត៌មានផ្ដល់នូវអ្វីដែលគេបម្រុងនឹងផ្សាយ ដាក់ជូនយើងត្រួតពិនិត្យដើម្បីចៀសវាងបញ្ហាផ្សេងៗ

៤. អាចឲ្យសាធារណមតិយល់កាន់តែច្បាស់អំពីព្រឹត្តិការដែលកំពុងកើតមានឡើងនៅក្នុងក្រសួង ស្ថាប័នរបស់យើង ទទួលបានជាក់ច្បាស់ ចៀសវាងការលេចឮពាក្យចចាមរាមនាំឲ្យមានការយល់ច្រឡំ

៥. ធ្វើឱ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ មានតួលេខពិតប្រាកដ ព័ត៌មានល្អ និងមានប្រភពច្បាស់លាស់

៦. ដើម្បីការពារគោលនយោបាយ និងស្ថាប័នខ្លួន

៧. ត្រង់ចំណុចណាដែលខ្លួនយើងជាមន្រ្តីពាក់ព័ន្ធនៃស្ថាប័នមួយមិនច្បាស់ ឬមិនអាចពន្យល់បំភ្លឺបាន យើងពុំគួរឆ្លើយតបភ្លាមៗបានទេ ដោយអាចឆ្លើយតបទៅកាន់អ្នកកាសែតថា ខ្ញុំសូមអភ័យទោស ខ្ញុំពុំទាន់អាចឆ្លើយបានទេ រង់ចាំពិភាក្សាពីអ្នកជំនាញសិន។

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login