Point Center Login Help
Norway

Experience about study

By: Sovisal
Date: 2022-02-11 08:23
Category: Study Experience
1152 0 1

វិធីសាស្រ្តល្អៗសម្រាប់អ្នកដែលសិក្សាដល់យប់ជ្រៅកុំអោយងងុយគេង៖

 

១. អ្នកគួរផឹកទឹកអោយបានច្រើន ជាពិសេសកាហ្វេដែលមានជាតិស្ករតិច ឬទឹកក្ដៅអ៊ុនៗ ជាផ្នែក​មួយបំពេញជាតិទឹកក្នុងខ្លួន និងរាងកាយរឹងមាំ មិនងងុយគេង។

 

២. នៅពេលអ្នកសម្លឹងសៀវភៅ ឬកុំព្យូទ័រយូរ​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ទន់​ចង់តែដេក ដូច្នេះ​គួរសម្រាកបន្ដិច​ ហើយ​ទៅលប់លាងមុខ​ នឹង​ធ្វើឲ្យ​ស្រឡះ​មុខមាត់​ឡើង​វិញ លែងងងុយដេក។​

 

៣. ដើរចេញក្រៅស្រូប​ខ្យល់​បរិសុទ្ធ ធ្វើឲ្យ​រាងកាយ​បានសម្រាក​ ហើយ​ពត់ខ្លួនចុះឡើង ​ ក៏ជាផ្នែក​មួយ​កាត់បន្ថយ​ការងងុយដេក។​

 

៤. កុំអង្គុយ​បែប​ទោទន់​តាម​ពេលរាត្រី អ្នក​គួរតែអង្គុយ​​តាម​បែប​ភាព​រឹងមាំ ដើម្បីពង្រឹងស្មារតី​ទាំងរាងកាយ និង​ខួរក្បាល​ ក៏ជាផ្នែកមួយ​ជួយកាត់បន្ថយ​ការងងុយដេកផងដែរ។​

 

៥. ពេលកំពុងរៀនគួរតែបើកចម្រៀងតិចៗ ដើម្បីកំដរអារម្មណ៍ ធ្វើ​ឲ្យ​ស្វាង​ស្មារតី ស្រស់ស្រាយ បន្ថយការងងុយដេក។​

 

៦. អំឡុងពេល​រៀន​ពេល​យប់​ស្រាប់​តែមាន​អារម្មណ៍ហត់នឿយ អ្នកគួរ​ផ្អាក​រៀន​បន្ដិចហើយមើលរឿងឬវិដេអូកំប្លែងដើម្បីលំហែរខួរក្បាលខ្លះ។

 

៧. ជាចុងក្រោយ ប្រាប់ខ្លួនអ្នកថាមិនត្រូវបោះបង់និងតាំងចិត្តចំពោះកិច្ចការរបស់អ្នក៕

 

Cr: TheBookGardenkh

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login