Point Center Login Help
Norway

គំនិតអាជីវកម្ម ហ្វ្រេនឆាយ

By: ហុក ហេង
Date: 2021-04-16 16:46
Category: Book
1193 0 0

គ្រប់ដង្ហើមចេញចូលគ្រប់គ្នាសុទ្ធតែត្រូវការចាយលុយ ផឹកកាហ្វេ ហូបចុក ចូលកន្លែងហាត់ប្រាណ និងតម្រូវការគ្រប់យ៉ាងជុំវិញខ្លួនយើង សុទ្ធតែជាអាជីវកម្មបង្កើតជាហ្វ្រេនឆាយបាន។ បច្ចុប្បន្ននេះ យីហោក្រៅស្រុកមួយចំនួនចាប់ផ្តើមចូលមកបើកបណ្តើរៗហើយ ទាំងអាជីវកម្មខ្នាតតូច និងមធ្យម ដែលយើងទាំងអស់គ្នាអាចកត់សម្គាល់បាន។ 

ក្នុងសៀវភៅ "ហ្វ្រេនឆាយ"មាគ៌ា​ឆ្ពោះទៅរក​ភាពមានបាន បានលើកឡើងនូវចំនុចល្អៗមួយចំនួនរបស់ស្ថាបនិក និងម្ចាស់អាជីវកម្មដែលយើងអាចយកមកពិចារណា៖

  • ស្ថាបនិក Business Cambodia លោក សំ កុសល បានលើកឡើងថា "រស់នៅឲ្យសល់ឈ្មោះ រកស៊ីឲ្យសល់យីយោ!" ដែលសារនេះនឹងនាំឲ្យអ្នករកស៊ីខ្មែរយើងចេះគិតនាំចេញ នឹងស្វែងរកគំនិតថ្មីៗដាក់ចូលក្នុងអាជីវកម្មរបស់ខ្លួន។
  • ម្ចាស់ហាង ណ កាហ្វេ លោក ទិត្យ សុធារ៉ា បានលើកឡើងថា កុំទាន់ចំណាយទុនច្រើនពេកក្នុងការរកស៊ី បើអ្នកមិនច្បាស់លាស់ថាតើចំនូលចិត្តរបស់អ្នកត្រូវខាងណា? និយមបែបខ្មែរ ឬបរទេស?
  • ម្ចាស់យីហោហ្វ្រេនឆាយ ចែម៉ី ប្រហិត សាលាចិន បងស្រី ហ៊ុំ មនី ដែលបានចាប់ផ្តើមបើកទ្វារលក់តាំងពីឆ្នាំ១៩៩៥ មកម្លេះហើយឈរជើងមកដល់បច្ចុប្បន្ន។ គន្លឹះដែលធ្វើឲ្យយីហោនេះ ឈរជើងបានយូរលើទីផ្សារ និងអាចចេញលក់ហ្វ្រេនឆាយបាន ដោយសារតែអាជីវកម្មនេះ ផលិតប្រហិតដោយខ្លួន បរដែលអាចគ្រប់គ្រងសង្វាក់ផលិតកម្មឬសេវាកម្មដោយខ្លួនឯង ហើយគ្រប់គ្រងផលិតកម្មដោយខ្លួនឯង១០០ភាគរយ។ "របរដែលអាចគ្រប់គ្រងសង្វាក់ផលិតកម្មឬសេវាកម្មដោយខ្លួនឯងទាំស្រុងទើបអាចរកស៊ីបានតជំនាន់"។

តើគម្រូអាជីវកម្មណាដែលអ្នកគិតថាល្អសម្រាប់អ្នក? ខាងក្រោមគឺជាគម្រូអាជីវកម្មហ្វ្រេនឆាយពេញនិយមទាំង៥ប្រភេទដែលបានលើកឡើងក្នុងសៀវភៅ "ហ្វ្រេនឆាយ"

  • ក្រុមហ៊ុនគ្រប់គ្រងដោយផ្ទាល់
  • ផ្តល់តែគម្រូអាជីវកម្ម (មិនផ្តល់យីយោ)
  • ផ្តល់ត្រឹមកម្មសិទ្ធិបញ្ញា ឬយីហោ
  • ផ្តល់សិទ្ធិអាជីវកម្មដោយមិនគិតថ្លៃ
  • សិទ្ទិអាជីវកម្មដែលមានបុត្រសម្ព័ន្ធច្រើន

គម្រូអាជីវកម្មហ្វ្រេនឆាយអាចបត់បែនទៅតាមប្រភេទអាជីវកម្មទីផ្សារ និងលទ្ធភាពរបស់ម្ចាស់អាជីវកម្ម ដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម សូមកុំចម្លងគម្រូអាជីវកម្មពីគេ គូរសិក្សាលម្អីត និងបង្កើតគម្រូអាជីវកម្មសមស្របជាមួយជាអាជីវកម្មរបស់ខ្លួនប្រសើរជាង

 

ស្វែងយល់បន្ថែមពី សៀវភៅ "ហ្វ្រេនឆាយ" មាគ៌ា​ឆ្ពោះទៅរក​ភាពមានបាន

 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login