Point Center Login Help
Norway

សារះសំខាន់នៃការរៀនភាសា

By: សូនីកា
Date: 2021-07-15 23:05
Category: Study Experience
1670 0 0

ការ សិក្សាភាសាគឺជាជ្រុងមួយដ៏សំខាន់ សម្រាប់អ្នកសិក្សា ដើម្បីសិក្សារៀនសូត្រ ស្រាវជ្រាវ ចាប់យក បទពិសោធន៍ថ្មី សម្បូរបែប រួមមាន វប្បធម៌ អរិយធម៌ របស់ប្រទេសដ៏ទៃទៀត។ 

ជាការពិតណាស់នៅពេល ដែលយើងនិយាយ ពីភាសាគឺ សំដៅទៅលើ ការរៀនពីភាសា ដែលមិនមែនជាភាសាដើមរបស់ខ្លួន។ ជាទូទៅ ភាសា ដែលគេនិយម សិក្សាមាន ដូចជា ភាសា អង់គ្លេស បារាំង ចិន កូរ៉េ ជាដើម។ យ៉ាងណាម៉ិញ អ្នកសិក្សាគ្រប់រូប គួរតែចាប់យកភាសា ដែលគេនិយមប្រើជាផ្លូវការ យ៉ាងតិចឲ្យបាន ១ ភាសា ដែរ ដើម្បីជាគ្រឹះ ក្នុងការសិក្សាទៅ ថ្ងៃអនាគត។ 

ការសិក្សាភាសា ផ្តល់ផលប្រយោជន៍ដូចជា:

- ជួយដល់ការសិក្សានៅ វិទ្យាល័យ ក៏ដូចជា សកលវិទ្យាល័យ 

- អាច ប្រើប្រាស់និង ស្រាវជ្រាវតាម ប្រព័ន្ធអេឡិចត្រូនិក បានដោយ ងាយស្រួល 

- ជាជំនួយ ដើម្បីបន្តការសិក្សាទៅ បរទេស 

- ស្រាវជ្រាវឯកសារផ្សេងៗ ពាក់ព័ន្ធការសិក្សា និង បង្កើតចំណេះដឹង

- ធ្វើដំណើរ កំសាន្ត និង ទំនាក់ទំនងជាផ្លូវការ  

 ការសិក្សាបានច្រើនភាសា ធ្វើឲ្យយើងមាន ភាពជឿជាក់លើខ្លួនឯង!

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login