Point Center Login Help
Norway

តើអ្នកយល់យ៉ាងណាចំពោះអត្ថន័យនៃរូបភាពនេះ?

By: Rosa-KH
Date: 2021-07-21 06:14
Category: Tips
960 0 0

ច្បាស់ណាស់មានមនុស្សជាច្រើនធ្លាប់ឃើញរូបភាពនេះ ហើយនឹងអាចគិតថាវិចិត្រករដែលគូររូបនេះកំពុងតែធ្លាក់ក្នុងស្ថានភាពបែបនេះ ឬក៏ធ្លាប់ឃើញនរណាម្នាក់ធ្នាក់ក្នុងស្ថានភាពបែបនេះ។

រូបភាពនេះបង្ហាញពីរឿងពិតជាក់ស្តែងនៅក្នុងសង្គមសម្រាប់មនុស្សមួយក្រុមដែលកំពុងត្រូវតែប្រឈមមុខជាមួយសម្ពាធការងារដែលខ្លួនកំពុងធ្វើ ឬអាជីវកម្មរបស់ខ្លួន ហើយថែមទាំងត្រូវពុះពារនឹងបញ្ហាក្នុងជីវិតរបស់ខ្លួន។ ដូច្នេះត្រូវធ្វើយ៉ាងណាដើម្បីចាកផុតពីស្ថានភាពដូច្នេះ?

ដំបូងត្រូវប្រឈមនឹងភាពគ្រោះថ្នាក់ពីសត្វពស់ វិធីល្អបំផុតដើម្បីដោះស្រាយនឹងពស់គឺ «ប្រើភាពស្ងៀមស្ងាត់» ដោយសារតែចក្ខុប្រសាទរបស់សត្វពស់ខ្សោយ ទម្លាប់របស់វាគឺចូលចិត្តភាពស្ងៀមស្ងាត់ សត្វពស់វាយប្រហារមនុស្សតែនៅពេលដែលវាផ្អើល ឬខឹងប៉ុណ្ណោះ។ អ៊ីចឹងហើយប្រសិនបើអ្នកមិនផ្លាស់ទីនោះពស់នឹងមិនចឹកអ្នកនោះទេ ហើយនៅពេលដែលអ្នកនៅស្ងៀមពស់នឹងវារចេញដោយខ្លួនឯង។

ទី២ កុំបារម្ភថាដើមឈើនឹងបាក់ ប្រសិនបើយើងមើលរូបភាពឲ្យលម្អិតយើងសង្កេតឃើញថា ដើមឈើត្រូវបានកាប់ដាច់ពាក់កណ្តាលហើយវាមើលទៅគួរឲ្យគ្រោះថ្នាក់ណាស់ ប៉ុន្តែមែនទែនទៅទោះបីដើមឈើនោះត្រូវបានកាប់ដាច់ពាក់កណ្តាលតែវាគ្មានកោងអី្វបន្តិចទេ វាបង្ហាញថាវានៅតែទ្រាំទ្រនិងទម្ងន់បានល្អ។

រង់ចាំពស់វារទៅបាត់រួចហើយ អ្នកឡើងទៅលើមែកឈើ ហើយពេលនេះមានតែអ្នកនិងសត្វតោដែលត្រូវល្បងការអត់ធ្មត់ជាមួយគ្នា។
នៅពេលដែលសត្វតោចេញទៅបាត់នោះអ្នកនិងមានសុវត្តិភាពទាំងស្រុង ដោយមិនចាំបាច់ខ្វល់នឹងសត្វក្រពើនៅក្នុងបឹងនោះទេ។

រូបភាពខាងក្រោមនេះមានអត្ថន័យដូចតទៅ៖

ដើមឈើ៖
គឺជាការងារ ឬអាជីវកម្មរបស់អ្នក ពួកវាទាំងពីរមានហានិភ័យថានឹងត្រូវគេបញ្ឃប់ ឬក្ស័យធនគ្រប់ពេល។

ទឹក៖
គឺជាទ្រព្យសម្បត្តិរបស់អ្នក ពេលណាទឹកកាន់តែច្រើនហានិភ័យកាន់តែខ្ពស់ ព្រោះថាតើអ្នកឃើញសត្រូវប៉ុន្មាននាក់ដែលកំពុងតែរង់ចាំអ្នកដែរឬទេ។

ក្រពើ៖
គឺជាមនុស្សដែលដើរហែហមជាមួយអ្នក គឺជាមនុស្សដែលនៅជុំវិញអ្នក ពេលធម្មតាពួកគេតែងតែធ្វើល្អជាមួយអ្នក ស្និទ្ធស្នាលនិងអ្នក តែនៅពេលដែលមានគ្រោះថ្នាក់ពួកគេហាមាត់ត្រៀមទំពារអ្នករួចជាស្រេច។

តោ៖
គឺជាមនុស្សដែលតែងតែចាំមើលការធ្វេសប្រហែសរបស់អ្នក ដើម្បីស៊ីសាច់អ្នក។

ពស់៖
គឺជាបំណុលរបស់អ្នក នៅពេលដែលអ្នកមិនទាន់សង់បំណុលរួច ពួកវាតែងតែនៅក្បែរអ្នក ចាំបន្លាចអ្នក។

សត្វកុក៖
គឺជាមិត្តភក្កិរបស់អ្នក ពេលដែលអ្នកមានបានពួកគេតែងតែនៅហែហមអ្នក តែនៅពេលដែលអ្នកជួបការលំបាកពួកគេក៏ហោះទៅបាត់អស់។

មនុស្ស៖
គឺជារូបអ្នក ព្រោះជីវិតរបស់អ្នកមិនអាចរត់គេចពីបញ្ហាបានទេ មានតែត្រូវប្រឈមនឹងបញ្ហា។

ពូថៅ៖
គឺជាសមត្ថភាពរបស់អ្នក ឬជាផលិតផលមួយរបស់ក្រុមហ៊ុនរបស់អ្នកមិនថានៅក្នុងជីវិត ឬក្នុងអាជីវកម្មនោះទេ ចូរកុំរង់ចាំអ្នកដទៃមកសង្រ្គោះអ្នក ហើយអ្នកត្រូវ ចិត្តធ្ងន់ ខាំមាត់ អត់ធ្មត់ ព្យាយាមអភិវឌ្ឍន៍សមត្ថភាព និងព្យាយាមបោះជំហានទៅមុខបន្តិចម្តងៗ។ 

 ប្រភព : Knowledge Cambodia


Reference:

តើអ្នកយល់យ៉ាងណាចំពោះអត្ថន័យនៃរូបភាពនេះ?

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login