Point Center Login Help
Norway

ស៊ូបន្តិចទៀតទៅ......

By: Rosa-KH
Date: 2021-07-22 09:25
Category: Study Experience
797 0 0

វាមិនយូរនោះទេ បើសិនជាយើងតស៊ូបន្តិចទៀត មានមនុស្សជាច្រើនបានបោះបង់ខ្លួនឯងចោលកណ្តាលផ្លូវក៏ព្រោះតែមិនហ៊ានក្នុងការឈានមួយជំហានដើរទៅមុខទៀត។ ការប្រើជីវិតនៅលើផែនដីនេះវាតែងតែជួបនូវរឿងលំបាក វាតម្រូវឱ្យយើងតស៊ូជំនះ ហើយពុះពារ អ្នកខ្លះប្រើវេលាស្ទើរតែមួយជីវិតទើបអាចសម្រេចបាន។ ជីវិតក៏បែបនេះហើយ ឱ្យវាងាយស្រួលដូចជាបកចេកទុំយ៉ាងម៉េចទៅ យើងជាមនុស្ស យើងត្រូវតែជួបនូវរឿងទាំងអស់ហ្នឹង ហើយត្រូវតែឆ្លងវាមកឱ្យផុត។

ទ្រាំលំបាកមកយូរហើយ ព្យាយាមបន្តទៀតវាក៏ប្រហែលជាមិនអីដែរ ព្រមបោះបង់កណ្តាលទីបែបនេះយ៉ាងម៉េចទៅ បើជ្រុលជាលំបាកហើយក៏ត្រូវតស៊ូឱ្យដល់ទីបំផុត ជំនះឱ្យដឹងសខ្មៅតែម្តងទៅ។ ឱកាសនៅលើលោកនេះវាតែងតែមានឱ្យសម្រាប់មនុស្សដែលព្យាយាម យើងមានសិទ្ធិអន់ចិត្ត ហើយយើងក៏មានសិទ្ធិយំ តែកុំចំណាយពេលជាមួយវាយូរពេក ព្រោះវាជួយអ្វីមិនបានក្រៅពីធ្វើឱ្យយើងកាន់តែបាត់សតិទេ។

តស៊ូបន្តិចទៀតទៅ ជឿលើសមត្ថភាពខ្លួនឯង ជឿលើគោលដៅនិងគម្រោងដែលខ្លួនឯងគ្រោងទុក។ មិនថាមានអ្វីកើតឡើង ហើយនៅចុងបញ្ចប់វាសម្រេចឬមិនសម្រេច យ៉ាងណាស់ក៏សមតម្លៃដែលយើងខំព្យាយាមក្នុងឆាកជីវិតនេះដែរ។ ជឿជាក់លើខ្លួនឯងឱ្យច្រើន ហើយប្រាប់ខ្លួនឯងថា រាងកាយនិងបេះដូងមួយពិតជាអាចធ្វើវាបានជាមិនខាន។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=182967837028712&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login