Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកុំមូនក្រុងប៉ារីស ជានិមិត្តរូបនៃទំនាស់អ្វី ?

២. ចូររៀបរាប់ពីលក្ខខណ្ឌធំៗ ដែលនាំអ្នកនិយមរបបសាធារណរដ្ឋឱ្យបែកគ្នាជាពីរក្រុមបន្ទាប់ពីលោកម៉ាក់ម៉ាអុង ត្រូវធ្លាក់ពីតំណែងទៅនោះ ។

៣. ចូរអធិប្បាយដោយសង្ខេបអំពីចលនាប៊ូឡង់សេនិយម ។

៤. តើសហភាពឥណ្ឌូចិនបារាំងមានផលវិបាកអ្វីខ្លះ សម្រាប់ប្រទេសខ្មែរយើង ?

៥. តើចក្រភពរូស៊ីចែកជាតំបន់ណាខ្លះ ?

ចម្លើយ

១. កុំមូនក្រុងប៉ារីស ជានិមិត្តរូពនៃចម្បាំងស៊ីវិល ។

២. លក្ខខណ្ឌធំៗ ដែលនាំអ្នកនិយមរបបសាធារណរដ្ឋឱ្យបែកគ្នាជាពីរក្រុមបន្ទាប់ពីលោកម៉ាក់ម៉ាអុងត្រូវធ្លាក់ពីតំណែងដោយសារវិធីធ្វើឱ្យសម្រេចកម្មវិធីនយោបាយ គឺ

  • ក្រុមរ៉ាឌីកាល់មានលោក ក្លឺម៉ង់សូ ជាអ្នកដឹកនាំមានបំណងធ្វើឱ្យកម្មវិធីសាធារណរដ្ឋសម្រេចបានទាំងស្រុង និងជាបន្ទាប់ទៀតផង ។
  • រីឯពួកឱកាសនិយមដែលមានលោក កំបែតា និងលោកស៊ុលភែរី ជាមេវិញនោះ ប្រាថ្នាសម្រេចកម្មវិធីមួយផ្នែកម្តងៗដោយសន្សឹមៗ ទៅតាមឱកាសដែលហុចឱ្យ ។

៣. បន្ទាប់ពីត្រូវបណ្តេញចេញពីគណៈរដ្ឋមន្រ្តី (ខែឩសភាឆ្នាំ ១៨៨៧) និងត្រូវដាក់ឱ្យចូលនិវត្តន៍មក (ខែមីនា ឆ្នាំ ១៨៨៨) លោកប៊ូឡង់សេ ក៏បានបង្កើតគណបក្សសេរីនិយមប្រាថ្នារំលាយអង្គការសភាចោល និងរៀបចំធ្វើរដ្ឋធម្មនុញ្ញជាថ្មី ដែលផ្តល់អំណាចពេញលេញមកឱ្យលោក ។ ការបោះឆ្នោតបំពេញកន្លែងក្នុងរដ្ឋសភាបានបញ្ជាក់ឱ្យដឹងថា លោកប៊ូឡង់សេ មានប្រជាប្រិយភាពខ្លាំងក្លាណាស់ ។ ដូចនេះក្រុមប៊ូឡង់សេនិយមដែលភាគច្រើនជាអ្នករាជានិយមបានបង្ខំឱ្យលោកប៊ូឡង់សេធ្វើរដ្ឋប្រហារដណ្តើមអំណាចតែលោកពុំហ៊ាន ។ អ្នកសាធារណរដ្ឋនិយមគ្រប់និន្នាការទាំងអស់បានរួបរួមគ្នាទប់ទល់ នឹងក្រុមប៊ូឡង់សេនិយម ។ លោកប៊ូឡង់សេភ័យខ្លួនក៏រត់ទៅក្រុងប្រ៊ុចសែល ។ ចាប់ពីពេលនោះ មកប្រជាប្រិយរបស់លោកធ្លាក់ចុះខ្លាំង ហើយលទ្ធិប៊ូឡង់សេក៏រលាយបាត់ ។

៤. សហភាពឥណ្ឌូចិនបារាំងមានផលវិបាកសម្រាប់ប្រទេសខ្មែរយើងគឺ

  • ធ្វើឱ្យបាត់បង់ទឹកដីខ្មែរ (ក្រោមកម្ពុជាក្រោម)
  • គ្មានព្រំដែនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ព្រំដែននយោបាយសឹងគ្មានន័យ
  • សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ
  • បន្សល់គំនិតបែបអាណានិគម ។

៥. ចក្រភពរូស៊ីចែកជា ៖

  • មណ្ឌលរូស៊ីធំ (ម៉ូស្គូ) ជាចក្រភពរូស៊ី និងជាទីតាំងនៃរាជធានីម៉ូស្គូទៀតផង
  • មណ្ឌលរូស៊ីស (បេឡារូស៊ី) ជាអាណាចក្រខេត្តមានរដ្ឋលីទុយអានី និងប៉ូឡូញ
  • មណ្ឌលរូស៊ីខាងត្បូងជាដែនដីទើបទន្ទ្រានយកបានពិចក្រភពអូតូម៉ង់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login