Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. សេរីភាពជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។

  • សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំងបានឱ្យនិយមន័យសេរីភាព​ថាជាអំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ ។
  • បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។
  • ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាព គឺជាការទទួលស្គាល់ការគោរព និងការបំពេញដោយម៉ត់ចត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ។
  • ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ តាមន័យនេះ សេរីភាពសម្គាល់ បាននូវភាពធ្វើអ្វីៗបានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តីនិងសកម្មភាបែបសព្វយ៉ាងក្តី អាចធ្វើបានតាមចិត្តឱ្យតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់ ។

ខ. បានជាមនុស្សយើងត្រូវការសេរីភាពព្រោះ ៖

  • ចង់បង្ហាញពីឥស្សរភាពរបស់ខ្លួន ការបញ្ជាក់ឱ្យឃើញពីខ្លួនឯង
  • ចង់បង្ហាញពីតម្លៃជាមនុស្ស
  • ចង់ធ្វើអ្វីៗតាមឆន្ទៈរបស់ខ្លួន ដែលស្របទៅនឹងច្បាប់សង្គម
  • សេរីភាព ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login