Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយពីកំណកំណើតឥន្ធនៈផូស៊ីល ៖ ឥន្ធនៈផូស៊ីលទាំងអស់កើតឡើងពីសាកសពសារពាង្គកាយចាស់ៗដែលកប់នៅក្នុងដី ។ ឥន្ធនៈផូស៊ីលមានប្រភេទផ្សេងៗគ្នាដែលកើតតាមមធ្យោមផ្សេងៗ និងប្រភេទសារើពាង្គកាយផ្សេងៗគ្នា​ ។

  • ប្រេងឆៅ និងឧស្ម័នធម្មជាតិ កើតឡើងពីសាកសពនៃសារពាង្គកាយរស់នៅបាតសមុទ្រ ។ នៅពេលសារពាង្គកាយទាំងនេះងាប់ សាកសពរបស់វាធ្លាក់ទៅបាតសមុទ្រ ហើយបំបែកធាតុនិងក្លាយជាផ្នែកមួយនៃកម្ទេចកំណបាតសមុទ្រ ។ អំឡុងពេលដ៏យូរ កម្ទេចកំណបានក្លាយជាសិលាយឺតៗហើយចាប់យកសាកសពបំបែកធាតុទាំងនោះ ។ ឆ្លងតាមការប្រែបួ្រលគីមីរា​ប់លានឆ្នាំក្រោយមកសាកសពទាំងនេះបានក្លាយទៅជាប្រេងឆៅ និងឧស្ម័ន ។ ក្រោយមកសិលាជាច្រើនបានគ្របពីលើសិលាដែលផ្ទុកឥន្ធនៈផូស៊ីលម្តង បន្តិចៗ ។ ក្រោយមកសម្ពាធដែលសង្កត់ពីលើសិលា និងកម្ទេចកំណកាន់តែកើនឡើង ឥន្ធនៈផុស៊ីលបានជ្រាបចូលតតាមស្នាមប្រេះ និងរន្ធនៃសិលា ។ សិលាជ្រាបទឹកបានក្លាយជាអាងស្តុកប្រេងឆៅ និងឧស្ម័នធម្មជាតិ ។
  • ធ្យូងថ្មកើតឡើងពីរុក្ខជាតិដែលងាប់ និងកប់នៅក្នុងដីកាលពីរាប់លានឆ្នាំមុន ។ នៅពេលរុក្ខជាតិទាំងនោះងាប់ បន្ទាប់មកវាត្រូវបានប្រមូលផ្តុំ ហើយត្រូវបានគ្របដណ្តប់ដោយកម្ទេចកំណ ។ នៅពេលការចាក់បង្គរនៃកម្ទេចកំណកាន់តែកើនឡើងធ្វើឲ្យសារពាង្គកាយរុក្ខជាតិងាប់ទាំងនោះបំបែកធាតុ ហើយវិវត្តន៍ទៅជាធ្យូងថ្ម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login