Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីរក្សាស្ថេរភាពថ្លៃទំនិញក្នុងសង្គម គួរអនុវត្តវិធានការមួយចំនួនដូចខាងក្រោម ៖

  • បន្តអនុវត្តគោលនយោបាយ ជំរុញផលិតកម្មក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលផលិតផលទំនិញពីខាងក្រៅ ដែលមានតម្លៃខ្ពស់ជាពិសេសលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផលិតស្បៀងអាហារ រួមទាំងដំណាំរួមផ្សំតាមគ្រួសារឱ្យបានច្រើន និងប្រកបដោយគុណភាព
  • បន្តអនុវត្តយុទ្ធសាស្រ្ត គាំទ្រស្ថេរភាពតម្លៃរួមទាំងចាំបាច់សំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាស្ថេរភាពម៉ាក្រសេដ្ឋកិច្ច ។ ប្រឆាំងដាច់ខាតរាល់សកម្មភាពវិទ្ធង្សនាសេដ្ឋកិច្ចដូចជាការលក់បង្ខូចថ្លៃទំនិញ ការសស្តុកទុកដើម្បីលក់ដំឡើងថ្លៃ ការធ្វើអាជីវកម្មផ្តាច់មុខ​ ដែលនាំទៅរកអស្ថេរភាពតម្លៃទំនិញលើទីផ្សារ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
  • បង្កលក្ខណៈងាយស្រួលឱ្យផលិតផលទំនិញធ្វើចរាចរបានដោយសេរី និងគ្រប់ទីកន្លែងដោយឈរលើគោលការណ៍ ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារសេរីជាពិសេសយកចិត្តទុកដាក់ គាំពារថ្លៃទំនិញកសិផលរបស់ប្រជាកសិករ និងជម្នះបាតុភាពដែលនាំឱ្យកកស្ទះទំនិញកសិផលឬបន្ទាបបង្អាប់ថ្លៃកសិផល
  • ធ្វើអន្តរាគមន៍ ក្នុងការប្រមូលទំនិញអង្ករស្រូវ ដើម្បីការពារផលប្រយោជន៍កសិករក្នុងរដូវប្រមូលផល ដែលចៀសវាងបាននូវបញ្ហាការទិញបន្ថោកថ្លៃ ពីឈ្មួញកណ្តាលម៉្យាងទៀត ដើម្បីមានលទ្ធភាពស្តុកបម្រុងជាយុទ្ធសាស្រ្ត សម្រាប់បង្ការ ដោះស្រាយពេលជួបបញ្ហាវិបត្តិស្រូវ លើទីផ្សារ ឬគ្រោះមហន្តរាយផ្សេងៗ
  • បន្តស្រាវជ្រាវ និងផ្សព្វផ្សាយព័ត៌មានថ្លៃទំនិញសំខាន់ៗ នៅលើទីផ្សារជូនដល់ប្រជាពលរដ្ឋ អ្នកផលិត សមាគមអាជីវកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ដើម្បីជាមូលដ្ឋានក្នុងការពិចារណា ជ្រើសរើសផលិតផលក៏ដូចជាពេលវេលាសម្រាប់ការដាំដុះ ការផលិត ការលក់ចេញបានសមស្របទៅនឹងស្ថានភាព និងតម្រូវការទីផ្សារជាតិ អន្តរជាតិ ។ ការផ្សព្វផ្សាយព័ត៌មានថ្លៃទំនិញ​ ត្រូវបានធ្វើឡើងតាមរយៈសារព័ត៌មាន វិទ្យុ ទូរស្សន៍ និងប្រព័ន្ធព័ត៌មានទីផ្សារអេឡិចត្រូនិច
  • អនុវត្តវិធានការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ ដូចជាសកម្មភាពការនាំចូលដោយមិនបានបង់ពន្ធមិនគោរពតាមវិធានការអនាម័យ ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ក្លែងបន្លំដែលធ្វើឱ្យខូចតម្លៃទីផ្សារ ។ កាត់បន្ថយការចំណាយរដ្ឋបាលច្រើនដំណាក់កាល ដែលនាំឱ្យប៉ះពាល់ដល់ថ្លៃទំនិញ និងសេវា ហើយដែលនាំឱ្យមានការកើនឡើង នូវតម្លៃទំនិញខុសក្រឹត្យក្រមធម្មតា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login