Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អំពើពុករលួយ គឺជាការរំលោភអំណាចដែលត្រូវបានផ្ដល់ឪ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។


Answer 2


user icon
Narith82
2020-02-27 09:05

យោងតាម​សៀវភៅ​សិក្សា​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ដែលផលិតរួមគ្នា​​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ​ និង​ក្រសួង​អប់រំ មានអំពើជាច្រើន​ដែលអាច​ចាត់ទុក​ជាអំពើ​ពុក​រលួយ​​ ដូចជា៖

- ការស៊ីសំណូក ការ​សូកប៉ាន់ ការ​គៃ​បំបាត់ ការ​កិបកេង ការ​ប្រើអំណាច ឬ​តួនាទី​គាប​សង្កត់​យក​ប្រយោជន៍​ពីអ្នកដទៃ

- ការរំលោភ​អំណាច​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន

- អំពើ​កិបកេង គៃ​បំបាត់ យក​ប្រយោជន៍​រួម​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ល។

- អំពើពុករលួយ គឺជាការរំលោភអំណាចដែលត្រូវបានផ្ដល់ឪ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

សម្គាល់៖ ដើម្បី​ចាត់ទុក​អំពើ​មួយ​ថា ជា​បទ​ល្មើស​ពុករលួយ​បាន អ្នក​ត្រូវ​ពិនិត្យ​មើល​ច្បាប់ ឬ​ក្រម​ពាក់ព័ន្ធ​ជាធរមានរបស់​ប្រទេស​នោះ ពីព្រោះ​ប្រទេស​មួយ​អាច​ចាត់ទុក​អំពើ​មយយ​ថា ជា​បទល្មើស​ពុករលួយ តែ​ប្រទេស​មួយទៀត​អាច​ថា មិនមែន​ជាបទល្មើស​ពុករលួយទេ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login