ក. លក្ខណៈដូចគ្នារវាងលក្ខណៈគំនិតស្យង់ និងគំនិតទស្សនវិជ្ជា ៖
	-  គំនិតរិះគិតៈ ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាង ឯទស្សនវិជ្ជាមិនទទួលស្គាល់ភ្លាមៗនូវការណ៍មួយដោយមិនបានពិចារណាល្អិតល្អន់ដែរ ។
- គំនិតសកលៈ ទាំងស្យង់ទាំងទស្សនវិជ្ជា គឺពុំប្រកាន់ជាតិសាសន៍មិនប្រកាន់ពណ៌សម្បុរ តែគឺសំរាប់ផលប្រយោជន៍មនុស្សជាតិទាំងមូលដូចគ្នា ។
- គំនិតងឿងឆ្ងល់ៈ ចង់យល់ ចង់ស្គាល់ ចង់ដឹងដូចគ្នា ។
ខ. លក្ខណៈខុសគ្នា រវាងគំនិតស្យង់និងគំនិតទស្សនវិជ្ជា
គំនិតស្យង់ 
	- គំនិតជាក់លាក់ គ្មានអាធ្យាស្រ័យ
-  កម្មវត្ថុវិស័យភាព
- វិភាគវិធី
- តំរូវការភស្តុតាង
គំនិតទស្សនវិជ្ជា 
	- គំនិតអាធ្យាស្រ័យ
-  ប្រធានវិស័យភាព
-  សំយោគវិធី
-  មិនបាច់ភស្តុតាង ( អាទិទេព សួគ៌ និព្វាន នរក ) ។