Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. បើសិនក្រុមប្រឹក្សាឃុំ សង្កាត់ជានីតិបុគ្គលចំណែកមេឃុំចៅសង្កាត់ជាអ្វី ?

២. ក្នុងនាមជានីតិបុគ្គលតើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធអំណាចយ៉ាងដូចម្តេច ?

៣. តើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានច្បាប់មិនអនុញ្ញាតមិនឲ្យមានសិទ្ធិលើវិស័យអ្វីខ្លះ ?

៤. តើអំណាចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានកម្រិតដល់ណា ?

៥. តើក្រុមប្រឹក្សាឃុំ ស​ង្កាត់មានសិទ្ធិអំណាចអ្វីខ្លះ ?

ចម្លើយ

១.ជារូបវន្ត័បុគ្គលដែលច្បាប់ ទទួលស្គាល់នុវតួនាទីនិងភារកិច្ចដេលបានកំណត់ក្នុងដេនយុត្តាធិការរស់ខ្លួនយ៉ាងច្បាស់លាស់ ហើយគ្មាននរណាកែប្រែឬលុបចោលដែនយុត្តាធិការនេះ ក្រៅពីគោលការណ៍ច្បាប់រៀបចំអង្គការបានឡើយ ។

២. ក្នុងភាពជានីតិបុគ្គលសាធារណៈនៃឃុំ សង្កាត់មានសិទ្ធិអំណាចគ្រប់គ្រងជាស្វ័យប្រវត្តិទៅលើបណ្តាជន ដែលរស់នៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនសិទ្ធិបង្កើតសមាគមមូលនិធិមានសិទ្ធិប្តឹងកា​រ​ពារការបាត់បង់ផលប្រយោជន៍របស់ខ្លួនទៅតុលាការមានសិទ្ធិខ្ចីប្រាក់ មានសិទ្ធិឲ្យគេខ្ចីប្រាក់ទទួលបានធនធានហិរញ្ញវត្ថុថវិកាផ្ទាល់ពីរដ្ឋ ។ល។ ប៉ុន្តែនីតិបុគ្គលសាធារណៈនៃឃុំ ស​ង្កាត់នៃប្រ​ទេសកម្ពុជាមានកម្រិតនៅឡើយ ។

៣. ច្បាប់ស្តីពីកា​រគ្រប់គ្រងរដ្ឋបាលឃុំ ស​ង្កាត់មិនបានអនុញ្ញតុំលឲ្យ​យឃុំសង្កាត់មានសិទ្ធិទៅលើវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ និងទូរគមនាគមន៍ សន្តិសុខជាំតិការពារប្រទេស រូនិយវត្ថុ នយោបាយក្រៅប្រទេស ន​យោបាយសារពើពន្ធ និងងវិស័យផ្សេងៗទៀតដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋាន ។

៤. ក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍បទបញ្ជា ដែលបានធ្វើឡើងដូចជារដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ។

ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចនឹងចុះកិច្ចព្រមព្រៀងឬចាត់តាំងការ​ងារណាមួយជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិឬផ្នែកឯកជនណាមួយ ដោយគ្មានការយល់ព្រមណាមួយពីក្រសួងមហាផ្ទៃជាមុនបានឡើយ  ។ ឃុំ សង្កាត់ គ្មានសិទ្ធិខី្ចប្រាក់ ។

ក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តអំណាចរបស់ខ្លួននៅក្នុងដែនដីដែលបានកំណត់ប៉ុណ្ណោះ ។

៥. ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំគ្មានអំនាចក្នុងវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ សន្តិសុខជាតិ រូបិយវត្ថុ នយោបាយការបរទេស និងគោលនយោបាយសារពើពន្ធ ដែលវិស័យទាំងនោះត្រូវបានរដ្ឋរក្សាទុក ។ ក្រុមប្រឹក្សាឃុំ សង្កាត់អ្នកសម្រេចបញ្ឈប់សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដោយការបោះឆ្នោតតាមសំលេងភាគច្រើនដាច់ខាតនៃសមាជិករបស់ខ្លួនទាំងមូល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login