Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ” មានន័យថា បាត់បង់នូវលក្ខណៈដែលជាគ្រឿងសំគាល់ជាតិរបស់ខ្លួន ពោលគឺបាត់បង់ប្រវត្តិសាស្រ្ត កំណើត ទឹកដី ភាសា វប្បធម៌ ជាពិសេសចិត្តគំនិតអាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនារបស់ជាតិមួយ ត្រូវរលត់សូន្យឈឹង ។

កត្តាដែលនាំអោយបាត់បង់អត្តសញ្ញាណជាតិមាន ៖

ក. កត្តាខាងក្រៅ ៖

  • បរទេសមិនចង់អោយយើងស្គាល់អត្តសញ្ញាណជាតិរបស់ខ្លួន ព្រោះបើយើងដឹង គេពិបាកបោកប្រាស រឺពិបាកដឹកនាំ ។
  • បរទេសចង់បំបាត់អត្តសញ្ញាណជាតិរបស់យើង ដោយបំពាក់អត្តសញ្ញាណរបស់គេមកលើវប្បធម៌យើង ។

ខ. កត្តាខាងក្នុង ៖

  • ធ្វេសប្រហែសមិនអប់រំកូនចៅអោយស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិរបស់ខ្លួន
  • ខ្វះភាពបន្តក្នុងការថែរក្សាការពារវប្បធម៌ជាតិអោយបានរឹងមាំ
  • ពុំស្គាល់តំលៃនៃវប្បធម៌ជាតិ ហើយនាំគ្នាធ្វើត្រាប់តាមគេទាំងស្រុង ដោយពុំយកមកកែច្នៃអោយមកជាលក្ខណៈនៃជាតិរបស់ខ្លួន
  • មិនយល់ពីផលវិបាកនៃការបាត់បង់អត្តសញ្ញាណជាតិហើយនាំគ្នាបំផ្លាញសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន
  • មិនបានសិក្សាអោយបានស៊ីជំរៅ ដើម្បីស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ដូចជាហៅភ្លេងពិណពាទ្យខ្មែរ ថាជាភ្លេងសៀម...
  • ជៀសវាងនូវទំទាស់ផ្ទៃក្នុងការបែកបាក់សាមគ្គីគ្នាដែលជាហេតុនាំអោយមានសង្រ្គាម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login