Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញ មានយុវជនមួយក្រុមទទួលយកវប្បធម៌បរទេសយ៉ាងច្រើន ហើយគេថែមទាំងមើលស្រាលដល់វប្បធម៌របស់ជាតិថែមទៀត ។ ខ្ញុំយល់ថាយុវជនមួយក្រុមនេះបានអោយតំលៃខ្ពស់តែទៅលើវប្បធម៌បរទេសហើយបានបន្ទាបបន្ថោកនូវវប្បធម៌របស់ជាតិខ្លួន ។ យុវជនប្រភេទនេះជាយុវជនដែលខ្វះវិចារណញ្ញាណ មិនទាន់ចេះពិចារណាអោយបានល្អិតល្អន់ក្នុងការជ្រើសរើស ។ តាមទស្សនៈរបស់ខ្ញុំយើងគួរបដិសេធនូវវប្បធម៌បរទេសណាដែលពាលាអាសអាភាស ហើយគួរជ្រើសយកតែវប្បធម៌ណាដែលជឿនលឿន ដើម្បីយកមកអភិវឌ្ឍ និងកែច្នៃវប្បធម៌ជាតិយើងអោយរីកចំរើនជឿនលឿន ។ ជាងនេះទៅទៀត យើងជាកូនខ្មែរគួរតែ សិក្សាស្វែងយល់អោយបានស៊ីជំរៅនូវវប្បធម៌របស់ជាតិខ្លួន ទើបយើងមានមនោសញ្ចេតនាស្រលាញ់ និងថែរក្សាការពារវប្បធម៌ជាតិខ្លួនអោយបានគង់វង្ស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login