Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលបំណងនៃការបង្កើតអាស៊ានគឺ ៖

  • ធ្វើឱ្យទីផ្សារ និងមូលដ្ឋានផលិតផលតែមួយ
  • ធ្វើឱ្យតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងខ្ពស់
  • ធ្វើឱ្យតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌
  • បង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនយោបាយ សង្គម និងវប្បធម៌
  • អទិភាពកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម និងវប្បធម៌ក្នុងនិងបណ្តាប្រទេសនៃ តំបន់អាស៊ីអាគ្នេយ៍
  • ព្យាយាមការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងបង្កើតសាមគ្គីភាពក្នុងតំបន់ក៏ដូចជាលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់
  • លើកទឹកចិត្តដល់សន្តិភាព និងស្ថិរភាពនយោបាយបង្កើតឡើងដោយគោលការណ៍នៃអង្គការសហប្រជាជាតិ
  • ជម្រុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេស និងអង្គការដទៃទៀត
  • លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធិភាពបន្ថែមទៀតនៅក្នុងបរិស្ថាន ឧស្សាហកម្ម និងការអភិវឌ្ឍទំនាក់ទំនងក៏ដូចជា ស្តង់ដាដែលរស់នៅក្នុងប្រទេសជាសមាជិក
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធ នុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត
  • ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងការបរិយាយយុត្តិធម៌ ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
  • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាព វិសាលភាព មានការប្រកួតប្រជែងខ្ពស់ និងសមហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគសម្រួលចលនាពិណិជ្ជករ និងការវិនិយោគសម្រួលចលនាពិណិជ្ជករ អ្នកមានវិជ្ជាជីវៈអ្នកមានទេព្យកោសល្យនិងពលករ និងលំហូរដោយម្ចាស់ការនៃទុន
  • កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការណ៍
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះការគំរាមកំហែងគ្រប់រូបភាព ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមដែននានា
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន
  • អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បីផ្តល់ជូនប្រជាជនអាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន
  • ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សន្តិភាព និងភាពគ្មានគ្រឿងញៀនសម្រាប់ប្រជាជនអាស៊ាន
  • ជម្រុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន
  • ជម្រុញអត្តសញ្ញាណអាស៊ានតាមរយៈការជម្រុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់
  • ថែរក្សារតូនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ក្នុងស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហមានតម្លាភាព ​និងការការបញ្ចូលគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login