Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


យុវជនជាអ្នកដឹកនាំគប្បីមានលក្ខណៈសម្បត្តិទូទៅ ៖

  • សមត្ថភាពជួយឬជំនួសមនុស្សចាស់មានសមត្ថភាពគ្រប់គ្រាន់អាចជួយមនុស្សចាស់ក្នុងការចាត់ចែងកិច្ចកិច្ចការសហគមន៍ឬចូលរួមធ្វើឱ្យសម្រេចការងារនិងកម្មវិធីនានាដែលលមនុស្សចាស់បានផ្តួចផ្តើមឡើងឱ្យមានដំណើរការល្អទទួលទិន្នផលខ្ពស់ឬអាចជំនួសមនុស្សបានគ្រប់សកម្មភាពក្នុងការបំពេញការងារធ្វើឱ្យសម្រេចគម្រោងដោយមនុស្សចាស់បានលូតលាស់ឡើង ។
  • ចំណេះដឹងស្របតម្រូវការសង្គម មានចំណេះដឹងទូលំទូលាយ ចំពោះជំនាញច្បាស់លាស់ មានបទពិសោធន៍សម្បូរបែប ឆ្លើយតបតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងតម្រូវការសង្គមនាពេលបច្ចុប្បន្ន ។
  • ចក្ខុវិស័យទូលំទូលាយ មានចក្ខុវិស័យទូលាយ អាចព្យាករណ៍ត្រឹមត្រូវ អាចទស្សន៍ទាយទៅអនាគតវែងឆ្ងាយអាចប្រមើលមើលឃើញហេតុការណ៍ដែលនឹងអាចកើតមានឡើងហើយមានតែមធ្យោបាយដោះស្រាយសមហេតុផលវិធានការទប់ស្កាត់មានប្រសិទ្ធិភាព ចេះរៀបចំគម្រោងផែនការសកម្មភាពសមហេតុសមផល ទទួលបានប្រសិទ្ធិភាពខ្ពស់នៃលទ្ធផលវិជ្ជមាន ។
  • កោសល្យក្នុងការដឹកនាំ ៖ ប៉ិនប្រសប់រៀបចេះប្រមូលមនុស្សក្នុងជំនាន់ជាមួយគ្នាឱ្យចូលរួមការងារដោយស្មោះស័្មត្រ មានគំនិតផ្គួចផ្តើ​ម គំនិតប៉ិនប្រសប់ក្នុងការចាត់ចែង និងដឹកនាំ ចេះបង្កឳកាសឱ្យអ្នកដទៃចូលរួមការងារដោយស្ម័គ្រចិត្ត ។
  • សុភវិនិច្ឆ័យ ៖ មានការពិចារណាល្អិតល្អន់វិភាគគ្រប់ជ្រុងជ្រោយ ចេះធ្វើសំយោគមតិយោបល់ដើម្បីធ្វើជាមូលដ្ឋាននៃការសម្រេចចិត្ត ហ៊ានអារកាត់ហ៊ានទទួលខុសត្រូវមិនអត្តនោម័ត មិនមាននិងមិនអគតិ ។
  • ឥទ្ធិពលក្នុងក្រុម ៖ ត្រូវបានមហាជនទទួលស្គាល់គាំទ្រផ្តល់ជំនឿទុកចិត្តគោរពស្រលាញ់មានឥទ្ធិពលខ្លាំងក្លានៅក្នុងក្រុមនៅរកដំណើរ ការអភិវឌ្ឍសហគមន៍ និងជីវិតរបស់ខ្លួន មានទឹកមាត់ប្រៃត្រូវបានអ្នកដទៃស្តាប់ ហើយនិងអនុវត្តតាម ។
  • ភាពឈ្លាសវៃ ៖ គំនិតឆ្លាតវាងវៃ ចេះយល់ពីសភាពការណ៍ ហើយប្រកាន់ឥរិយាបថទន់ភ្លន់អាចបត់បែនតាមកាលៈទេសៈ មិនស្គាល់ក្រឡា ស្គាល់ហេតុស្គាល់ផល ស្គាល់គុណស្គាល់ទោស ។
  • សាមគ្គីភាព ៖ មានសាមគ្គីភាពទូលំទូលាយសហប្រតិបត្តិការល្អ ចេះជួយយកអាសារអ្នកដទៃមិនរើងអើង អធ្យាស្រ័យល្អ ចិត្តទូលាយ ចិត្តធ្ងន់ ស្មារតីរឹងមាំ ។
  • សីលគុណធម៌ ៖ សុភាពរាបសារ ស្លូតបូត សាមញ្ញ ស្មោះត្រង់ យុត្តិធម៌ តម្លាភាព តស៊ូក្លាហាន ពលិកម្ម ជាគំរូសម្រាប់អ្នកដទៃ ។
  • សុខភាពល្អមានសុខភាពល្អ កាយសម្បទានមាំមួន មានថាមពលខ្លាំងក្លា និងកម្លាំងកាយរ៉ឹងប៉ឹង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login