លោក រីម គីន កើតនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ១៩១១នៅភូមិបាក់ទូក សង្កាត់ទី៥ នៃក្រុងភ្នំពេញ ។ បិតាមាតាតួនាទីចុងក្រោយមុនចូលនិវត្តន៍ជា ចៅហ្វាយខេត្តកំពង់ស្ពឺ នាមគីំម មាតានាម រសា ។ នៅជាកុមារមានឈ្មោះហៅថា ពន្លក ។ លោកបានរៀបការជាមួយកូនស្រីលោកចៅក្រមគឺ នាងសិនហៅ ស៊ីមន នៅថ្ងៃ ពុធ ទី ១៦ ខែ មករា ឆ្នាំ ១៩៣៥ ។

                   ការសិក្សា

        កុមារ​ ពន្លកបានរៀនសូត្រដំបូងនៅវត្តស្វាយដង្គុំ ក្នុងសំណាក់លោកគ្រូ សាំងជាមា ។ កុមារពន្លកបានរៀនអានសត្រាច្បាប់និងសត្រារឿងជាច្រើន ។ ក្នុងជីវភាពនៅវត្តកុមារពន្លកបានក្រេបរសជាតិពុទ្ធសាសនានិងស្គាល់ជីវភាពនៅវត្តបានច្បាស់លាស់ ។ ដល់អាយុ១០ឆ្នាំ បានទៅចុះឈ្មោះរៀននៅសាលាដែលបារាំងបានបង្កើត ។ កុមារពន្លកបានផ្លាស់ឈ្មោះថា កាំង បានចូលរៀនថ្នាក់កុមារដ្ឋាននៅសាលាឌូដាដឺឡាគ្រេ ។ តែដល់ក្រោយមកដោយមេឃុំសរសេរឈ្មោះខុស គិម ទៅ​កាំង ប្រែក្លាយទៅជា រីម គីន វិញ ។ រីម គីនបានរៀនចប់នៅសាលាឌូដាដឺឡាគ្រេហើយប្រឡងចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិ នៅឆ្នាំ១៩២៩ ។

                             ជីវីតការងារ

        កាលបើបញ្ចប់ការសិក្សានៅថ្នាក់ទី៤​ ហើយលោក រីម គីន ចូលធ្វើការជាគ្រូបង្រៀនជាដំបូងនៅខេត្តបាត់ដំបង ។ មួយឆ្នាំក្រោយមកបានផ្លាស់មកភ្នពេញវិញ ។

          ក្នុងខែ កញ្ញា ឆ្នាំ ១៩៣៤ លោកមានតួនាទីជាអនុរក្សនៅអនុវិទ្យាល័យស៊ីសុវត្ថិ ។ បន្ទាប់មកបានទៅបងង្រៀននៅសាលាចាក់អង្រែក ។ ក្នុងឆ្នាំ ១៩៤៦ រាជការបានផ្លាស់លោកឲ្យទៅបង្រៀននៅ​សាលាមុនីវង្ស រហូតដល់ឆ្នាំ ១៩៤៧ បានផ្លាស់មកភ្នំពេញហើយបានបង្រៀននោសាលាគរុវិជ្ជា ហើយលោកធ្លាប់បានបង្រៀនភាសាខ្មែរនៅ សាលានាយកទាហានសាលាដេកាត ( ១៩៥៥ ១៩៥៦ ) ហើយនិងសាលាភូមិន្ទរដ្ឋបាល ( ១៩៥៧ ) ។

                   ជីវភាពជាអ្នកនិពន្ធ

        ដោយបានរៀនមើល រៀនស្តាប់ រៀនសង្កេត រៀនពិចារណា រៀនជ្រើសរើស រៀនសរសេរផង លោករីម គីនបានបណ្តុះចំណេះលោកជាមួយសៀវភៅបរទេស ជាពិសេសសៀវភៅបារាំង ។ លោកមាននិស្ស័យក្នុងសំណេរតាំងពីអាយុជិត ១៨ឆ្នាំ គឺពេលចូលរៀនក្នុងអនុវិទ្យាល័យស៊ីសុវត្ថិ ក្នុងឆ្នាំ១៩២៩ ១៩៣០​។ អនុវិទ្យាល័យស៊ីសុវត្ថិជា អនុវិទ្យាល័យឥណ្ឌូចិន ហើយសម្បូរសិស្សយួនមិនចាញ់សិស្សខ្មែរទេ ។ ពិតមែនតែពេលនោះប្រទេសយួន ឋិតក្នុងនឹមអាណានិគមបារាំងក៏ដោយ ក៏ប្រទេសគេមានអ្នកនិពន្ធច្រើន ហើយសៀវភៅបោះពុម្ពផ្សាយទៀតក៏មានមិនតិចដែរ ។ នៅតាមផ្លូវប្រជុំជនក្នុងរាជធានី សៀវភៅចិនយួនមានលក់ពាសពេញ ។ ដោយពុំអាច​ទ្រាំខ្មាស់ជាតិគេតទៅទៀបាន យុវសិស្ស រីមគីន ក៏ហាត់សរសេរបន្តិចម្តងៗ ពីទេសភាពខ្លះ ពីមនោសញ្ចេតនាខ្លះ ជាពាក្យកាព្យ ហើយតែងយយកមកអានធ្វើបទនៅពេលចចេញលេខឬនៅពេលយប់ ជំនប់ចិត្តក្នុងសំណេរបណ្តាលឲ្យការសិក្សាទូទៅថយល្បឿន ។ មិត្រភក្តិលោកតែងចំអកឡកឡឺយ ដាក់លោកហើយឲ្យងារជា ប៉ូអែត ។ លោកមានគំនិតចង់ប្រែរឿងរបស់ ម៉ូលីយែរ ។ ទោះបីគេចំអកយ៉ាងណាក៏ដោយ​ ក៏លោកពុំខឹងនិងគេដែរ ។ផ្ទុយទៅវិញចិត្តជំនក់ក្នុងសំណេរបានដុតរោលលោកយ៉ាងខ្លាំង ។ លោកល្បងយក រឿងចៅក្តាំងបាយ មករចនាសរសេរជាថ្មីនៅពេលដែលលោករៀនឆ្នាំទី ៣ ។ រួចលោកយកស្នាដៃនេះទៅបង្ហាញសាស្រ្តាចារ្យខាងខ្មែរររបស់លោក ព្រមទាំងទទួលសេចក្តីសរសើរដ៏រំភើបទៀតផង ។

          មុនពេលចេញធ្វើការជាក្រុមប្រឹក្សា សុខភាពបានតម្រូវឲ្យលោកចូលព្យាបាលក្នុងមន្ទីរពេទ្យ ។ ពេលនោះលោកចាប់ផ្តើមសរសេរ រឿងសេនាកំសត់ បានមួយផ្នែកលុះដល់ឆ្នាំ ១៩៥១ ទើបសរសេរបញ្ចប់ដោយមានការកែប្រែឆ្ងាយពីគំនិតដើម ។ នៅបាត់ដំបងលោក បាននឹកចង់បង្កើត ឡាវ៉ាឬមនុស្សកំណាញ់របៀបខ្មែរ ហើយក៏បានសម្រេច​។ នៅភ្នំពេញក្រោយពី រឿងខ្ញុំ មកលោកបានសរសេររឿង ឲ្យស្គាល់ ជាពាក្យកាព្យទៀត ។

                             ស្នាដៃ

        នៅដំណាច់ឆ្នាំសិក្សា ១៩៣៣ ១៩៣៤ សិស្សសាលាចវរៀបចំលេងល្ខោនជាលើកដំបូងបំផុត ដើម្បីទុកជាអនុស្សាវរិយ៍មុនពេលលាចាកអនុវិទ្យាល័យ ។ លោកក៏បានសរសេរ រឿងកូនអ្នកកាប់ឱស ជាពាក្យកាព្យដើម្បីយកទៅសម្តែង ។ ក្រោយពីពិភាក្សាជាមួយមិត្តភក្តិខ្លះៗមក និងដោយយល់អត្ថប្រយោជន៍របស់ភាសាសម្រាយ លោកក៏បានសរសេររឿងខ្លីៗ ដែលក្រោយមកបានជួបមហាជនតាមរយៈសំឡេងវិទ្យុកម្ពុជា និងតាមទស្សនាវដ្តីរាត្រីថ្ងៃសៅរ៏ ។

          នៅគ.ស​១៩៣៧ លោកបានសរសេររឿងល្ខោនមួយឈ្មោះ មនុស្សគមទាំង៤ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ សមាគមន៍សិស្សចាស់និងមិត្តនៃអនុវិទ្យាល័យនិងវិទ្យាល័យស៊ីសុវត្ថិ សម្រាប់យកទៅលេងល្ខោន ។

          នៅគ.ស ១៩៣៨ លោកបានចាប់សរសេរ រឿងសូផាត ។ តាមសេចក្តីស្នើសុំរបស់អ្នកនិពន្ធ គណៈរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យបោះពុម្ព ។ ដោយខ្វះប្រាក់ ក្នុងឋានៈលោកជាសមាជិក ម្នាក់នៃ សមាគមន៍សិស្សចាស់និងមិត្តនៃអនុវិទ្យាល័យនិងវិទ្យាល័យស៊ីសុវត្ថិ លោកបានខ្ចីប្រាក់ពីហិបសមាគមន៍ចំនួន៣០០រៀល ដើម្បីយកទៅបោះពុម្ពរឿងសូផាត ។ ខែមករា ឆ្នាំ ១៩៤២ បាននាំរឿងសូផាតពីរោងពុម្ព   មាន់សាន់ នៅច្រើឡឹង ( ប្រទេសវៀតណាមខាង​ត្បូង ) ចំនួន ២. ០០០ក្បាល​​​​​​​​មកដល់ប្រទេសកម្ពុជា ។ ប្រលោមលោកទី១ របស់ខ្មែរបានអង្រួនស្មារតីអ្នកអានពេញទាំងផ្ទៃ ប្រទេស​និងក្រៅប្រទេស ។ សេចក្តីសរសើមកពីគ្រប់ទិសទី បានធ្វើដំណើរជោគជ័យដ៏ត្រចះត្រចង់មកស្រោបដួងព្រលឹងអ្នកនិពន្ធ រី​ម គីន ។ សៀវភៅចំនួនពីរពាន់ក្បាល បានត្រូវមហាជនស្រូបអស់ពីបណ្ណាគារតែក្នុងរយៈពេល៦ខែប៉ុណ្ណោះ ។ អ្នកនិពន្ធ រីម គីន ​បនាយកប្រាក់ទៅសងសហគមន៍វិញ ហើយចំណេញបានកងមួយ ។ ពេលនោះរាជការបានប្រគល់ ក្នរឿងលឥស្សរយសមុនីសារភណ្ឌ ដល់អ្នកនិពន្ធ ។ តមកទៀតលោកបាននិពន្ធ រឿងនាងសមាភាវី ក្នុងឆ្នាំ១៩៤៣ ។ ក្រៅពិនេះលោកបានប្រែរឿងមួយស្មោះ អ្នកត្រកូលខ្ពស់ម្នាក់ជាអ្នកក្រ ។ ក្នុងឆ្នាំ ១៩៤៤ ១៩៤៥ លោកបានតែងរឿងល្ខោនមួយតាមលំនាំលោក មូលីយែរ គឺ រឿងអ្នកកុដុម្ពីកមន្រ្តីកិត្តិយស ដែលសិស្សសាលាគរុវីជ្ជាបានយកទៅសម្តែងក្នុងឱកាសបុណ្យកថិនម្តងនិងក្នុងរាត្រីស្រមោលសម្តង ។ រឿងល្ខោន​ឯទៀតដែលលោកនិពន្ធគឺ ថ្លាងធ្លុះធ្លាយ រឿងក្បាលគ្នាទំពែកទេ រឿងកម្លោះអាយុ៥០ឆ្នាំ ។ ក្នុងឆ្នាំ ១៩៤៦នៅឱកាសបោះឆ្នោតតំណាងរាស្រ្ត ដើម្បីរដ្ឋសភាពទី១ លោកបានសរសេររឿងមួយទៀតយកទៅសម្តែង​ក្នុ្ងងការឃោសនាគណបក្សប្រជាធិបតេយ្យ គឺរឿងគុនវុឌ្ឍី ។​រឿងមួយទៀតគឺរឿង វិស្សមកាល បានសរសេរនិងសម្តែងឡើងនៅក្នុងរាត្រីស្រមោលសជួយសង្គហនិស្សិតខ្មែរ ។

          ក្នុងឆ្នាំ ១៩៤៧ រឿងចិត្តចងចាំ​ បានត្រូវសរសេរនិងយកទីស្តែងក្នុងរាត្រីស្រមោលសមួយ​​ ហើយបានយកទៅប្រឡងជាប់លេខមួយ ។ រឿងប្លង់តុងងោក របស់លោក ញឹក នូ ជាប់លេខ២ ។ រឿងវិស្សមកាលរបស់លោក ជាប់លេខ៣ ។ ក្នុងឆ្នាំ ១៩៤៨ លោកបានសរសេររឿងល្ខោនមួយ ទៀតមានចំណងជើងថា លួចស្រឡាញ់លួចកើតទុក្ខ ត្រូវបានសិស្សសាលាគរុវិជ្ជាយកទៅសម្តែងម្តងហើយ នៅឆ្នាំ​១៩៥៦ សមាកមន៍អ្នកនិពន្ធខ្មែរបានយកទៅសម្តែងនៅក្បាលថ្នល់ នៅតាខ្មៅ និងនៅភ្នំពេញ ។

          ក្នុងឆ្នាំ ១៩៤៩ លោកបានសរសេររួចស្រេចនូវ រឿងក្លាហាន ​បោះពុម្ពផ្សាយនៅឆ្នាំ ១៩៥៣ ។ រឿងស្រ្តីកំព្រា បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៥១ ។ ក្នុងឆ្នាំ ១៩៥០ទៀត រឿងទឹងមមឹង បានសរសេរហើយ រួចបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៥៣ រឿងរាជកុមារ ក៏បានសរសេរដែរ តែឥតបានបោះពុម្ព ។

          ឆ្នាំ ១៩៥១បានកន្លងទៅលោកបាននិពន្ធ រឿងនាងរតនានារី ឆ្នាំ១៩៥២ រឿងមើលព្រះចន្ទ រឿងសមាភាវី និងរឿងពលហង្ស ។ ឆ្នាំ១៩៥៣ ក៏ពុំអាចបំភ្លេច រឿងឈាមរកឈាម និងរឿងសេនាកំសត់ ដែរ ។ ក្រៅពីនេះលោកបានសរសេររឿងជាច្រើនទៀតដែលបាត់បង់ទៅ ។ ផ្នែករឿងប្រែលោកបានបកប្រែ រឿងឡឺស៊ីត ( Le Cid ) និងរឿងគ្មានគ្រួសារ ( Sans Famille ) របស់លោក ព្យែ គរណី​( Corneille ) ​និង ហិចទ័រ ម៉ាឡូ  ( Hector Malot ) ។ លោកបានប្រែរឿង រឿងសមាភាវី ជាបារាំងដែល បារេ សន្យាថាយកទៅបោះពុម្ពនៅប្រទេស តេរហូតមកដល់សព្វថ្ងៃរឿងនេះមិនទាន់បានបោះផ្សាយនៅឡើយទេ ។

          មិនត្រឹមតែយកចិត្តទុកដាក់លើសំណេរទេ សមាគមន៍ណាក៏ដោយឲ្យតែទាក់ទង់ទៅនឹងសកម្មភាពពង្រីកអក្សរសាស្រ្តជាតិ លោករីម គីន ចូលជួយជានិច្ចដូចជាសមាគមន៍មិត្តសាលាបាឡី សមាកមន៍អ្នកនិពន្ធខ្មែរជាដើម ។

          ស្នាដៃរបស់លោក

  • រឿងសូផាត ( បោះពុម្ពនៅឆ្នាំ ១៩៣៨ )
  • រឿងចិត្តចងចាំ ( បោះពុម្ពនៅឆ្នាំ ១៩៤៨ )
  • រឿងស្រ្តីកំព្រា  ( បោះពុម្ពនៅឆ្នាំ ១៩៥១ )
  • រឿងមើលព្រះចន្ទ ( បោះពុម្ពនៅឆ្នាំ ១៩៥២ )
  • រឿងនាងសមាភាវី ( បោះពុម្ពនៅឆ្នាំ ១៩៥២ )
  • រឿងពលវង្សា​( បោះពុម្ពនៅឆ្នាំ ១៩៥៣ )
  • រឿង ក្លាហាន ( បោះពុម្ពនៅឆ្នាំ ១៩៥៣ )
  • រឿង រតននារី (ពាក្យកាព្យ នៅឆ្នាំ១៩៣៨ )
  • រឿងឈាមរកឈាម (ពាក្យកាព្យឆ្នាំ ១៩៣៨ )
  • រឿងរៀនមិនពន្យល់ ( ពាក្យកាព្យឆ្នាំ ១៩៣៨ ) ។

អនិច្ចកម្ម

          លោករីម គីម បានទទួលអនិច្ចកម្មនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៥៩ ដោយរោគរលាកស្រោមគួរ ហើយពិធីឈបនកិច្ចសពបានប្រព្រឹត្តិទៅយ៉ាងឧឡារឹកនៅថ្ងៃ ៣១ ខែ មេសា នៅឈាបនបទដ្ឋានឧណ្ណាលោម ក្រោម អធិបតីលោ ចៅ សេង រដ្ឋលេខាធិការ ក្រសួងអប់រំជាតិ និងលោក ហែល ស៊ុំផា ​ប្រធានសមាគមន៍អ្នកនិពន្ធខ្ខែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login