Answer 1


user icon You 2017-09-06 21:55

អត្ថន័យសង្ខេបនៃសេចក្ដីថ្លែងការណ៍ជាសាកលទាំង ៣០ មាត្រាមានដូចតទៅនេះ :

មាត្រា ១ មនុស្សរាល់រូបមានតម្លៃស្មើៗគ្នា

មាត្រា ២ ត្រូវចាត់ទុកមនុស្សគ្រប់ៗរូបឱ្យបានស្មើៗគ្នា

មាត្រា ៣ សិទ្ធិមានជីវិតរស់នៅ

មាត្រា ៤ សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ

មាត្រា ៥ សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន

មាត្រា ៦ សិទ្ធិឱ្យគេទទួលស្គាល់ខ្លួនជាមនុស្ស

មាត្រា ៧ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់

មាត្រា ៨ សិទ្ធិសុំឱ្យច្បាប់ការពារខ្លួន

មាត្រា ៩ សិទ្ធិមានសេរីភាព

មាត្រា ១០ សិទ្ធិឱ្យមានការកាត់ក្ដីត្រឹមត្រូវ

មាត្រា ១១ សិទ្ធិទទួលការកាត់ទោសសមស្របតាមច្បាប់

មាត្រា ១២ សិទ្ធិការពារជីវភាពឯកជនរបស់ខ្លួន

មាត្រា ១៣ សិទ្ធិធ្វើដំណើរទៅមកដោយសេរី

មាត្រា ១៤ សិទ្ធិទៅសុំការជ្រកកោននៅប្រទេសក្រៅ

មាត្រា ១៥ សិទ្ធិមានសញ្ជាតិមួយ

មាត្រា ១៦ សិទ្ធិរៀបចំគូរស្រករ និងមានគ្រួសារ

មាត្រា ១៧ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ

មាត្រា ១៨ សិទ្ធិមានជំនឿដោយសេរី

មាត្រា ១៩ សិទ្ធិនិយាយស្ដី ឬសម្ដែងមតិដោយសេរី

មាត្រា ២០ សិទ្ធិរួមប្រជុំដោយសេរី

មាត្រា ២១ សិទ្ធិរួមចំណែកក្នុងសកម្មភាពនយោបាយ

មាត្រា ២២ សិទ្ធិមាននិរភ័យសង្គម

មាត្រា ២៣ សិទ្ធិមានការងារធ្វើ

មាត្រា ២៤ សិទ្ធិមានការសម្រាក និងកម្សាន្តកាយ

មាត្រា ២៥ សិទ្ធិមានជីវភាពរស់នៅសមរម្យ

មាត្រា ២៦ សិទ្ធិមានការអប់រំ

មាត្រា ២៧ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌ និងរក្សាសិទ្ធិ

មាត្រា ២៨ សិទ្ធិឱ្យមានច្បាប់ការពារសិទ្ធិរបស់ខ្លួន

មាត្រា ២៩ កាតព្វកិច្ចចំពោះសហគមន៍ និងគោរពសិទ្ធិអ្នកដទៃ

មាត្រា ៣០ កាតព្វកិច្ចការពារខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login