Answer 1


user icon You 2017-09-06 22:03

-សិទ្ធិមានការងារធ្វើគឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើ កំហុសត្រូវធ្លាក់លើសង្គម និងរដ្ឋ

-សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយេពីឆន្ទៈ ឬផ្ទុយនឹងមុខជំនាញឡើយ

-សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ

-សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់ សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានដោយសេចក្ដីថ្លៃថ្នូរ

-សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹង សង្គម និងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ

-សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភាគីទាំងសងខាង មិនត្រូវបង្ខំឡើយ

-សិទ្ធិគោរព និងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គម រដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ

-សិទ្ធិមានសន្តិសុខសង្គម សង្គម និងរដ្ឋមានកាតព្វកិច្ចផ្ដល់សន្តិសុខ ​និងនិរភ័យដល់មនុស្សក្នុងសង្គម ពោលគឺត្រូវជួយដោះទុក្ខដោយឧបត្ថម្ភនូវសេចក្ដីត្រូវការចាំបាច់របស់មនុស្សក្នុងសង្គម

-សិទ្ធិមានការធានារ៉ាប់រង គួរឱ្យមានប្រព័ន្ធធានារ៉ាប់រងលើគ្រប់វិស័យ ជាពិសេសគឺការធានារ៉ាប់រងលើសុខភាព

១០-សិទ្ធមានកិច្ចឧបត្ថម្ភខាងសង្គមកិច្ច  និងពេទ្យ គឺត្រូវមានប្រព័ន្ធឧបត្ថម្ភក្នុងវិស័យកិច្ចការសង្គម និងសុខាភិបាល

១១-សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិត និងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្ដីត្រូវការ

១២-សិទ្ធិទទួលការការពារខាងសុខភាព ដូចជាការចាក់ថ្នាំការពារនិងការពិនិត្យមើលភាវៈនៃរោគរាតត្បាត

១៣-សិទ្ធិមានកិច្ចការពារសតិស្មារតី គឺសង្គមនិងរដ្ឋត្រូវមានផែនការបង្ការ និងទប់ស្កាត់កុំឱ្យមនុស្សខូចអារម្មណ៍ ឬបាក់ស្មារតី

១៤-សិទ្ធិមានការសម្រាក និងកម្សាន្តកាយ គឺជនណាក៏ដោយមាសិទ្ធិធ្វើការកំណត់ពេលម៉ោងត្រឹមត្រូវ និងមានពេលសម្រាកកម្សាន្ត

១៥-សិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login