Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ធ្វើឡើងនៅកោះបាលីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ។ សេចក្តីថ្លែងការណ៍នេះបានប្រកាសថា ៖ កិច្ចសហប្រតិបត្តិការរបស់អាស៊ានត្រូវយកចិត្តទុកដាក់លើគោលបំណងនិងគោលការណ៍នានាក្រោមនេះក្នុងការស្វែងស្ថិរភាពនយោបាយ ៖

  • ស្ថិរភាពនៃរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងនៅក្នុងតំបន់អាស៊ាន គឺ ជាការរួមវិភាគទានយ៉ាងសំខាន់សម្រាប់សន្តិភាពនិងសន្តិភាពអន្តរជាតិ ។ រដ្ឋជាសមាជិកនីមួយៗរិះរកដំណោះស្រាយដើម្បីលុបបំបាត់ចោលនូវការគំរាមកំហែងទាំងឡាយដែលបង្កឡើងដោយវិទ្ធង្សនាចំពោះស្ថិរភាពរបស់ខ្លួនដូច្នេះត្រូវពង្រឹងភាពរឹងមាំរបស់ជាតិ និងរបស់អាស៊ាន ។
  • រដ្ឋជាសមាជិកទាំងឡាយដែលជាឯករដ្ឋឮនិងជាមូហរដ្ឋត្រូវចាត់វិធានការឱ្យបានសកម្មដើម្បីបង្កើតឱ្យបានឆាប់នូវតំបន់សន្តិភាព សេរីភាព អព្យាក្រឹតភាព ។
  • ការលុបបំបាត់ចោលភាពក្រីក្រ ការស្រេកឃ្លានជំងឺអនក្ខរកម្ម គឺជាកង្វល់ដ៏ចម្បងរបស់រដ្ឋជាសមាជិក ។ ដូច្នេះរដ្ឋជាសមាជិកទាំងអស់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយសង្កត់ធ្ងន់លើការបង្កើនយុត្តិធម៌សង្គមនិងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ។
  • គ្រោះថ្នាក់ធម្មជាតិនិងមហន្តរាយធំៗអាចពន្យឹតដំណើរការអភិវឌ្ឍរបស់ប្រទេសជាសមាជិក ។ ប្រទេសជាសមាជិកត្រូវផ្តល់ជំនួយសង្រ្គោះទៅតាមលទ្ធភាពដល់បណ្តាលប្រទេសជាសមាជិកដែលកំពុងជួបការលំបាក ។
  • បណ្តាប្រទេសជាសមាជិកត្រូវចាត់វិធានការរួមគ្នានៅក្នុងកម្មវិធីអភិវឌ្ឍជាតិ និងតំបន់អាស៊ានដើម្បីពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសជាសមាជិកនីមួយៗឱ្យបានពេញបរិបូណ៌ ។
  • ដោយឈរលើស្មារតីសាមគ្គីភាពនៅក្នុងតំបន់អាស៊ានរដ្ឋសមាជិកត្រូវប្រើប្រាស់មធ្យោបាយសន្តិវិធីជាដាច់ខាតដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នាក្នុងរង្វង់តំបន់ ។
  • រដ្ឋជាសមាជិកទាំងអស់ត្រូវខិតខំប្រឹងប្រែងជាលក្ខណៈឯករដ្ឋ និងសមូហរដ្ឋដើម្បីបង្កលក្ខណៈអនុគ្រោះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពក្នុងចំណោមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
  • រដ្ឋជាសមាជិកត្រូវបង្កើនការយល់ដឹងអំពីអត្តសញ្ញាណតំបន់និងខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីបង្កើតសមាគមន៍អាស៊ានដ៏ខ្លាំងក្លាយមួយដែលត្រូវបានទទួលការគោរពពង្រឹងពីគ្រប់ប្រជាជាតិហើយត្រូវគោរពប្រជាជាតិទាំងនោះវិញដោយឈរលើមូលដ្ឋានទំនាក់ទំនងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងស្របទៅតាមគោលការណ៍សិទ្ធិស្វ័យសម្រេចស្មើភាពលើអធិបតេយ្យភាព និងការមិនជ្រាតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login