Answer 1


user icon Life 2017-09-15 00:12

ភាសាស្នេហាដែលមនុស្សម្នាក់អាចបញ្ចេញពីមនុស្សម្នាក់ទៀតបានគឺមាន៥ ហើយប្រសិនបើគេមានចំនុចណាមួយក្នុងចំណោម៥នឹងយើង គេអាចនឹងស្រលាញ់យើង។ តោះយើងក្រលេងមកមើលចំនុចទាំង៥ទាំងនោះ

១-ពាក្យសំដីៈ ពាក្យសំដីដែលគេមានចំពោះយើង គឺខុសពីអ្នកដទៃ។ គេអាចផ្អែមល្ហែមជាង ឬ គេឌឺដងច្រើនជាងអោយតែផ្លែកពីគេធម្មតា។

២-ការដូរៈ ការដូរជាកាយវិការមួយដែលមនុស្សសំដែងការស្រលាញ់អោយគ្នា។ ឧទាហរណ៏ គឺការទិញផ្កាអោយនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ដែលសំរាប់មនុស្សដែលមិនហ៊ានសារភាព ​គេក៏ប្រើឱកាសនោះដើម្បីបញ្ជាក់ពីក្តីស្រលាញ់។ ហើយទោះបីជាគេរវល់ មានភារកិច្ច ឬចុះទៅតាមខេត្ត គេនៅតែមិនភ្លេចពីការដូរសំរាប់យើងនោះទេ។

៣-សេវាកម្មៈ រៀងរាល់ពេលដែលយើងត្រូវការជំនួយ គឺមានវត្ថមានរបស់គេជានិច្ច ដែលជាចំនុចសំដៅលើការយកចិត្តទុកដាក់របស់គេចំពោះយើង។

៤-ពេលវេលាៈ គេអាចជាមនុស្សដែលរវល់ ជាមួយការរៀនសូត្រ ឬក៏រវល់ជាមួយការងាររបស់គេ ក៏ប៉ុន្តែ រៀងរាល់ពេលដែលយើងត្រូវការ ឬរៀងរាល់ពេលដែលយើងស្នើរសុំ គេចង់ចំណាយពេលវេលាជាមួយយើង នៅរៀងរាល់ចុងសប្បាហ៍ ឬនៅថ្ងៃពិសេសៗជាដើម។

៥-ខ្លួនប្រាណៈ មនុស្សបង្ហាញសេចក្តីស្រលាញ់តាមរយៈការអោប ការថើប ការអង្អែរក្បាល ត្បិចថ្ពាល់។

 

វិឌូអូបន្ថែមៈ

 

ប្រភពៈ Youtube


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login