Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះរាជណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៤ ។ មូលហេតុមួយចំនួន ដែ​លនាំឲ្យប្រទេសកម្ពុជាទទួលលយកប្រព័ន្ធនវមកអនុវត្តរួមមាន៖

  • ប្រទេសកម្ពុជា​ គឺធ្លាប់ស្ថិតនៅក្រោមអាណា​និគមបារាំង ជិតមួយសតវត្ស (១៨៦៣. ១៩៩៣ ) ។ ហើយប្រទេសកម្ពុជា យើងក៏ធ្លាប់អនុវត្តប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌនេះតាំងពីពេលនោះមក ហើយចាក់ឫសគល់យ៉ាងជ្រៅក្នុងការគ្រប់គ្រងរាជការរហូតមក ។ ពោលគឺធ្លាប់មានប្រពៃណីតាំងពីយូកយារណាស់មកហើយដែលថាពេលចូលធ្វើការមានការធានាអំពីប្រាក់បៀវត្ស ដល់ចាស់ទៅមានប្រាក់សោធន៍និវត្តន៍ ។
  • នៅដើមសតវត្ស៩០ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពបង្រួបបង្រួមជាតិ និងកំពុងអនុវត្តគោលគោលនយោបាយសមាហរណកម្មមន្រ្តីរាជការ នៃភាគីនយោបាយនានាក្នុងពេលនោះយើងមិនអាចអនុវត្តប្រព័ន្ធនិយោជន៍បានទេ ព្រោះយើងមិនអាចរំសាយមន្រ្តីរាជការ ឲ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាភ្លាមក្នុងចំនួន ១៥០ ០០០នាក់ឡើយ ។
  • ការជ្រើសរើសប្រព័ន្ធនេះសមស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាយើង ប្រទេសកំពុងអភិវឌ្ឍន៍និងវិស័យឯកជនមិនទាន់រីកចម្រើន ជាពិសេសវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម នៅមានកំម្រិតទាបរួមផ្សំនឹងចំណេះដឹង ជំនាញរបស់មន្រ្តីរាជការនៅមានកំម្រិតទាប ។ បើយើងអនុវត្តប្រព័ន្ធនិយោជន៍ធ្វើឲ្យមានផលវិបាកយ៉ាងច្រើនដល់សង្គមពោលគឺមានចំនួនអ្នកអត់ការងារធ្វើច្រើន ព្រោះធនធានមនុស្សរបស់យើងមិនទាន់ឆ្លើយតបនឹងទីផ្សារការងារ ។ លើសពីនេះទៀតអត្ថប្រយោជន៍នៃប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌគឺធានាបរិមាណនិងគុណភាពនៃការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌរដ្ឋព្រោះវិធីជ្រើសរើសគឺធ្វើតាមរយៈប្រឡងប្រជែងម៉្យាង និងម៉្យាងទៀតប្រព័ន្ធនេះធានាស្ថិតភាពរបស់មន្រ្តីរាជការស៊ីវិល ចាប់ពីពេលចូលបម្រើរដ្ឋរហូតដល់ពេលចូលនិវត្តន៍ ស្របតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login