Answer 1


វិធានការនានាដើម្បីទប់ស្កាត់កុំឱ្យមានកង្វក់ទឹកប្រជាពលរដ្ឋគ្រប់រូបត្រូវសហការគ្នាដើម្បីទប់ស្កាត់កុំឱ្យមានកង្វក់ទឹករួមមានចំណុចសំខាន់ៗដូចខាងក្រោម ៖

  • ប្រជាជនគ្រប់រូបគប្បីប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃខ្ពស់
  • កុំចោលកាកសំណល់ទាំងឡាយណាដែលនាំឱ្យមានកង្វក់ទឹក
  • កុំប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត​និងជីគីមីព្រោះជីគីមីពុលមួយចំនួនអាចជ្រាបចូលទៅដល់ទឹកក្រោមដី ជាហេតុនាំឱ្យទឹកខូចគុណភាព ។
  • ត្រូវពង្រីកការអនុវត្តវិស័យកសិកម្ម តាមកម្មវិធីអាយភីអ៊ិម (IPM = វិធានការចម្រុះថែទាំដំណាំ) ដោយមិនប្រើប្រាស់ថ្នាំពុល
  • អប់រំប្រជាជនឱ្យយល់ច្បាស់អំពីបរិស្ថាន និងតម្លៃនៃការខូចខាតតាមរយៈប្រព័ន្ធឃោសនាគ្រប់រូបភាពបញ្ជូលការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សាចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សា ។
  • ក្រសួងបរិស្ថានត្រូវមានឧបករណ៍វិភាគជាតិពុលដែលមាននៅក្នុងទឹក
  • ធ្វើការតាមដានពិនិត្យជាប្រចាំ នៅរាល់ប្រភពទាំងឡាយដែលធ្វើឱ្យមានកង្វក់ទឹក
  • ណែនាំអប់រំដល់ម្ចាស់រោងចក្រ សិប្បកម្ម សហគ្រាសរមណីដ្ឋានភោជនីយដ្ឋានឱ្យធ្វើអាងសំអាតកាកសំណល់ទាំងឡាយមុននឹងបង្ហូរចូលទៅលតាមផ្លូវទឹក

បង្កើតក្រុមចុះត្រួតពិនិត្យ និងដាក់ពិន័យចំពោះអ្នកទាំងឡាយណាដែលបង្កឱ្យមានកង្វក់ទឹក ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login