Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌អូស្រ្តូអាស៊ីដែលជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូងចមានក្ខណៈសំខាន់ៗដូចតទៅ ៖

  • ក្នុងវិស័យការប្រើប្រាស់សំភារៈ ៖

+ ចេះធ្វើស្រែវស្សា

+ ចេះវិធីបញ្ចេញបញ្ចូលទឹកក្នុងស្រែ

+ ចេះប្រើគោក្របី និង ប្រដាប់ធ្វើស្រែខ្លះ

+ ចេះស្ទួចលោហធាតុ

+ ស្ទាត់ជំនាញខាងនាវាចរណ៍

  • ក្នុងវិស័យសង្គមកិច្ច ៖

     គេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារ និង នៅក្នុងសង្គមជាតិ ។ ការនិយមរបស់ជនជាតិខ្មែរយើង ជាភស្តុតាងស្រាប់ បានគោរពស្រ្តីជាធំដែរ ។

ឧទាហរណ៍ ស្តេចខ្មែរមុនដំបូងបំផុតគឺ ស្តេចស្រី ព្រះនាង លីវយី ហើយការនិយមហៅមនុស្ស សត្វ វត្ថុផ្សេងៗ ដែលមានតួនាទីសំខាន់ ឬ ចំបង ក៏គេដាក់់ពាក្យ”មេ​” នៅពីខាងមុខដែរដូចជា មេដៃ មេជើង មេឃុំ មេទ័ព....។

  • ក្នុងវិស័យជំនឿ

   ជនជាតិនៅតំបន់អូស្ត្រអាស៊ី មានជំនឿថា មនុស្សស្លាប់ទៅមិនសាបសូន្យទេ គឺ មានព្រលឹងទៅចាប់ជាតិថ្មី ។ ជំនឿលើព្រលឹងនេះ ហើយដែលនាំអោយជដនជាតិនៅតំបន់នេះ ជឿទៅលើអ្នកតា និង គោរពវិញ្ញាណខ័ន្ធរបស់ដូនតាដែលចែកឋាន ។ ក្រៅពីនេះ គេសង្កេតឃើញមនុស្សជាន់ដើមគោរពបូជាដល់ ទីកន្លែងដែលស្ថិតនៅទីខ្ពស់ ដូចជានៅលើភ្នំ រឺ កំពូលភ្នំ រឺ គេគោរពដើមឈើធំៗ ព្រោះគេយល់ថានៅទីកន្លែងដ៏ខ្ពង់ខ្ពស់មានស័ក្តិសិទ្ធិផផ្សេងៗ ។

    ចំពោះការបញ្ចុះសព គេនិយមបញ្ចុះដាក់ក្នុងក្រឡ ដោយអោយសពអង្គុយ រួចកប់ទៅក្នុងដី ក្រោមថ្ម ដុសមួយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login