Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើចំនួន ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោជដល់ ១៥រោជ ភទ្របទ រៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ មានអត្ថន័យដូចជា ៖ ប្រជាជនខ្មែរប្រារព្ធធ្វើសព្វថ្ងៃនេះដើម្បីឧទ្ទិសផលដល់ជនជាតិខ្មែរ ឬបុព្វការីជន ដែលបានភ្លាត់ទៅកើតជា សត្វនរក ប្រេត ហើយសត្វនរកប្រេតទាំងអស់នេះសោយតែទុកគ្មានអ្វីស៊ីទេ ស៊ីតែខ្ទុះឈាម ។ គេនិយមរើសចំថ្ងៃរនោច ខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទ័ពុំសូវមានពន្លឺ ហើយចេះតែងងងឹតទៅៗ ។ នៅក្នុងពេលនោះហើយដែលយមបាលដោះលែងពួកប្រេតឱ្យមករស់នៅលាយឡំជាមួយពួកមនុស្សដើម្បីទទួលភោគផល ដែលសាច់ញាតិឧទ្ទិសឱ្យ ។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់វត្តពុំឃើញមានបងប្អូនញាតិសន្តានណា ធ្វើបុណ្យបញ្ចូនកុសលទៅឱ្យទេពួកប្រេតនឹងអត់បាយអត់ទឹក ស្រែកឃ្លានរងទុក្ខវេទនា ហើយប្រការនេះហើយ ដែលពួកប្រេតជេរផ្កាសាមកបងប្អូនញាតិសន្តានឱ្យវិនាសហិនហោចទ្រព្យសម្បត្តិព្រាត់ប្រាស់គ្រួសារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login