Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


“ភេទ” និង “យេនឌ័រ (Gender)” មានលក្ខណៈខុសគ្នាដូចតទៅៈ

ក. ភេទ សំដៅទៅលើភាពខុសគ្នាតាមធម្មជាតិខាងជីវសាស្រ្ដដែលគេអាចសម្គាល់មនុស្សណាម្នាក់ជាប្រុស ឬជាស្រី។

ភេទ សំដៅយកលក្ខណៈរូបរាងកាយរបស់មនុស្សម្នាក់ៗមុខមាត់ ភិនភាគ សរីរាង្គបន្ដពូជ។

ភេទ មិនអាចកែប្រែបានទេ ព្រោះវាជាលក្ខខណ្ឌជីវសាស្រ្ដពីកំណើត។

ខ. យេនឌ័រ (Gender) គឺជាប្រើក្នុងភាសាអង់គ្លេស ពាក្យនេះមានន័យថា ជាការកំណត់របស់គ្រួសារ សហគមន៍ និងសង្គមពាក់ព័ន្ធនឹងការបែងចែកការងារ ការអប់រំ សិទ្ធិអំណាច ឋានៈ និងតួនាទីដល់កូនប្រុស ស្រី និងស្រ្ដី     បុរស។

យេនឌ័រ(Gender) អាចផ្លាស់ប្ដូរកែប្រែបាន ព្រោះវាជាលក្ខខណ្ឌសង្គមមិនមែនមានពីកំណើត។

ឧទាៈ គ្រួសារបានទូន្មានកូនប្រុសឲ្យមានភាពក្លាហាន និងខិតខំរៀនសូត្របានខ្ពស់ ឯកូនស្រី គ្រួសារទូន្មានឲ្យទន់ភ្លន់សុភាពរាសា និងមិនចាំបាច់រៀនសូត្រច្រើទេ ហើយនៅជួយធ្វើកិច្ចការផ្ទះ។

                ប៉ុន្ដែការពិតកូនស្រីក៏មានភាពក្លាហាន និងអាចរៀនសូត្របានខ្ពស់ដូចកូនប្រុស ហើយកូនប្រុសក៏អាចជួយធ្វើការងារផ្ទះបានដែរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login