Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅស.វទី៨ចិនបានសរសេរថា ចេនឡា បានបែងចែកជា២គឺ ចេនឡាដីគោក និងចេនឡាលិចទឹកនៅឆ្នាំ៧០៦ គ.ស​ក្នុងរជ្ជកាលព្រះនាងជ័យទេវី ។ យោងទៅលើសិលាចារឹកក្នុងស្រុក បានបញ្ជាក់ថា ចេនឡា បានរីកចម្រើននិងឯករាជ្យនៅតំបន់ពីររៀងខ្លួន ។

          តាមសិលាចារឹក K. ១២៤ បានបង្ហាញពីគ្រួសាររាជ្យរង្សមួយមាន៤ជំនាន់ ដែលមានក្សត្រាមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេចស្រី នៅចេនឡាទឹកមាននាមថា កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា, នៅម្ភុបុរៈ កន្ហេង = ធូលីជេងវ្រះកម្រងតាងអញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។

          ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឺជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រិងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡា មានគោរម្យងារត្រឹម មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ= ព្រះ គេប្រើបានតែស្តេចប្រុស និងអទិទេប្រុសប៉ុណ្ណោះ សូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្រះ នាមគោរម្យងារដែរ គឺទេពស្រីគឺគេហៅថា ក្បោល ជាគោរម្យងារនាំមុខដូចជា ព្រះនាងស្វរជាមហេសីព្រះព្រហ្ម ក្បោញី= ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេងពីមុខទៀត ដែលស្តេចពីមុនធ្លាប់មាន ។ គោរម្យងារនេះត្រូវបានស្តចប្រុសខ្លាំងៗ នៅសម័យអង្គរយកមកប្រើ ។

          នេះបញ្ជាក់ថា ព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់គ្នានោះទេ គឹមានអំណាច២ បានរីកចម្រើនរៀងៗខ្លួន ( សម្បូណ៍ព្រៃគុក និងសម្ភុបុរៈ ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login