Answer 1


ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ

  • សិទ្ធិមនុស្ស  គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។ 
  • សិទ្ធិពលរដ្ឋ  គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន។
  • សិន្ធិសញ្ញា  គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយ ដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ។
  • កតិកាសញ្ញា  គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយ។
  • កតិកាសញ្ញា  ( វចនានុក្រមខ្មែរ ) គឺកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។
  • ពិធីសារ  គឺជាឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។
  • ការសម្រុះសម្រួល  គែដំណើរការដែលធ្វើឲ្យតួអង្គក្នុងទំនាស់ ឯកភាពទទួលយកសំណើររបស់ភាគីម្ខាងទៀតដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង។ ដូច្នេះការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា។
  • សេរីភាព  គឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្ត ប៉ុន្តែក្រោមច្បាប់អំណាចពេញទី។ ( វចនានុក្រម ) គឺជាអំណាចក្នុងការធ្វើអ្វីមួយបាន កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
  • តម្រូវការ  ជាលក្ខខណ្ឌនៃបញ្ហាមួយដែលកើតឡើងនៅពេលដែលមនុស្សម្នាក់ចង់បានអ្វីមួយខ្លាំងក្នុង   ខណៈដែលខ្លួនមានកង្វល់ មានភាពតានតឹង មានបញ្ហាធ្ងន់ធ្ងរ ឬទីទាល់បំផុត។
  • ការផ្តល់សច្ចាប័ន  គឺចាការទទួលស្គាល់ចាផ្លូវការ និងព្រមទទួលយកមកអនុវត្ត ឬជាការប្តេជ្ញាចិត្តជាផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាម។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login