Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សម័យក្រោយអង្គរតើអក្សរសិល្ប៍ខ្មែរមានការរីកចំរើន និងមាននិន្នាការពីរដំណាក់កាល ៖

  • អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យលង្វែក (ចាប់ពីសតវត្សទី១៥ ដល់ដើមសតវត្សទី១៧)
  • អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យឧត្តុង្គ (ចាប់ពីសតវត្សទី១៧ ដល់សតវត្សទី១៩) ក្នុងដំណាក់កាលសម័យលង្វែក អក្សរសិល្ប៍ ពុំសូវមានការរីកចំរើនទេ ។ គេសង្កេតឃើញស្នាដៃអក្សរសិល្ប៍ តិចណាស់ស្ទើរតែគ្មាន ។ ការមិនរីកចំរើន អាស្រ័យដោយស្ថានភាពចុះដុនដាបទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងវប្បធម៌ ដែលបណ្តាលមកពីសង្រ្គាមផ្ទៃក្នុងរវាងគ្នាឯង និងការរាតត្បាតរបសស់ជនជាតិបរទេស(ថៃ) ។ មិនតែប៉ុណ្ណោះក្រោយឈ្នះសង្រ្គាម គេបានក្បួន គម្ពីរសំខាន់ៗរបស់ជាតិយកទៅប្រទេសសរបស់គេថែមទៀង ដែលធ្វើអោយខ្មែរយើងអស់មូលដ្ឋានរបស់ខ្លួន ក្នុងការកសាងវិស័យអក្សរសាស្រ្តអក្សរសិល្ប៍នេះ ។ ក្នុងដំណាក់កាលសម័យឧត្តុង្គចាប់ពីសតវត្សទី១៧មកអក្សរសិល្ប៍បានចាប់កសាង និងរីកចំរើនឡើងវិញ ។នាពេលនោះគេឈប់ចារឹកលើថ្មទៀតហើយគេបានចាប់ផ្តើមសរសេរលើសាស្រ្តស្លឹករឹត និងនៅលើក្រាំង ។ អត្ថន័យនៃអក្សរសិល្ប៍នៅក្នុងសម័យនេះច្រើនមានទំនោរទៅរកព្រះពុទ្ធសាសនាបែបហីនយាន ។ ព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានបានរីកដុះដាលនៅក្នុងសម័យអង្គរ បានចុះអានុភាពបន្តិចម្តងៗ តាំងពីចុងសម័យអង្គរ ហើយបានរលាយសាបសូន្យសុងនៅសម័យឧត្តុង្គនេះ ។ តែទោះបីយ៉ាងដូចនេះក៏ដោយ ក៏ឥទ្ធិពលខ្លះនៃព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយាននៅតែមាន ទោះបីតិច រឺច្រើន ។ អាស្រ័យហេតុនេះ ទើបស្នាដៃអក្សរសិល្ប៍នៃសម័យនេះ មានទំនាក់ទំនងទៅរកពុទ្ធសាសនាតែក៏នៅមានលាយឡំបែបព្រហ្មនិយមខ្លះ និងមានលក្ខណៈអច្ចរិយលាយឡំផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login