Answer 1


ឧបសម្ព័ន្ធទី៦ នៃរដ្ឋធម្មនុញ្ញមានសេចក្តីថា ៖

                                                                ​សច្ចាប្រណិធាន

                                                                 ​    ទូលព្រះបង្គំ

                                                                          ​យើងខ្ញុំ

                                                  ​នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល

                                                                ​ សូមធ្វើសច្ចាប្រណិធាន

                          ​​​​            នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ

                                                             ​និងទេវតារក្សាស្វេតច្ឆ័ត្រ

                                                                      ​ដូចតទៅ ៖

ក្នុងពេលប្រតិបត្តិការតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកម្ម ដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់រូបៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ព្ចានូវផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងខ្លួនឡើយទូលព្រះបង្គំយើងខ្ញុំ សូមបេ្តជ្ញាផ្តាច់ហ៊ានប្តូរជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ

  • ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
  • អធិបតេយ្យភាពជាតិពេញបូរិបូរណ៍
  • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ដល់១៩៦៩ ។
  • ឯកភាពជាតិ ហើយមិនអនុញ្ញាតអោយមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតអោយជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើអោយខូចខាតដល់ប្រយោជន៍ប្រជារាស្រ្ត​ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ និងបំបាត់ចោលទាំងស្រុង នូវអំពីហិង្សាគ្រប់បែបយ៉ាង ។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភ ឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរព ជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវសិទ្ធិប្រជាធិបតេយ្យសេរីនិយម ដែលមានរបបសភា និងពុហបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសថាសាកលស្តីអំពីសិទ្ធិមនុស្ស ។ ទូលបង្គំយើងខ្ញុំ សូមប្តេជា្ញតស៊ូប្រឆាំង អំពីពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បុរសប្បាយនៃប្រជារាស្រ្តកម្ពុជា និងដើម្បីភាពរុងរឿង ថ្កើមថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្តារៈ​និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login