Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-04-11 15:54

ពន្ធជាវិភាគទានមានលក្ខណៈកាតព្វកិច្ច ( ចាប់បង្ខំ ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ជូនរដ្ឋ ។ ការយកពន្ធជាមធ្យោបាយជាក់ស្តែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល  និងបំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និងសេវាដែលប្រជាជនភាគច្រើនត្រូវការ ។ ទំនិញសាធារណៈដូចជា ការការពារជាតិ និងកម្មវិធីធានារ៉ាប់រងសង្គមអាចត្រូវបានផ្តល់ជូនសង្គមជាតិវិញតាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ ។ ពិតណាស់បើសិនរដ្ឋអនុញ្ញាតឲ្យប្រជាជន ( អ្នកជាប់ពន្ធ ) បង់ពន្ធជូនរដ្ឋដោយស្មគ្រ័ចិត្តនោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬពុំមានអ្នកជាប់ពន្ធណាម្នាក់បង់ពន្ធជូនរដ្ឋឡើយ ។ ដូច្នេះរដ្ឋនឹងទទួលចំណូលតិចតួចសម្រាប់បែងចែកជូនសង្គមជាតិវិញ និងប្រជាជនវិញតាមរយៈទំនិញ និងសេវាសាធារណៈរបស់រដ្ឋ ។

            ក៏ប៉ុន្តែបើសិនមានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ ។ ជាមួយនេះរដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន ។ តាមរយៈចំណូលពន្ធស្ថាប័នរបស់រដ្ឋអាចដំណើការបានក្នុងការបំពេញភារៈកិច្ច និងការដឹងនាំដើម្បីផ្តល់ទំនិញ និងសេវាសាធារណៈ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login