Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-29 14:41

មូលហេតុដែលនាំឱ្យមានកំណែទម្រង់ពន្ធរួមមាន ៖

  • ចំណូលមិនគ្រប់គ្រាន់
  • ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនត្រូវញាំញីដោយឱនភាពសារពើពន្ធរ៉ាំរៃ៉ និងដោយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមមិនគ្រប់គ្រាន់ ។ ការបង្កើនចំណូលពន្ធផ្តល់ប្រាក់ចំណូលជាក់លាក់មួយសម្រាប់ដោះស្រាយបញ្ហាទាំងនោះ ។
  • អស្ថេរភាពកំណើនសេដ្ឋកិច្ច ៖ ការបង្កើនការយកពន្ធ ជារួមបង្កើតគុណវិបត្តិជាច្រើនក្នុងសេដ្ឋកិច្ច និងឈានដល់កាត់បន្ថយជាក់ស្តែងរបស់សង្គមច្រើនជាងបរិមាណ និងកាត់បន្ថយចំណូលជាក់ស្តែងរបស់រដ្ឋ ។ ការកាត់បន្ថយចំណូល-ចំណាយនេះចាត់ទុកជាបរិយាទាននៃប្រសិទ្ធភាពសេដ្ឋកិច្ចចំពោះការយកពន្ធ ។
  • អសមធម៌ក្នុងការបែងចែកធនធានសង្គម ដោយសារអ្នកក្រីក្រទទួលបន្ទុកធ្ងន់ធ្ងរច្រើនជាងអ្នក ដែលមានជីវភាពប្រសើរជាង ដែលជាទូទៅបង់ពន្ធតិចតួចប៉ុណ្ណោះ ពីព្រោះចំណូលមួយថ្ងៃរបស់ពួកគេមិនមែនជាកំរៃឈ្មួល ឬជាប្រាក់បៀវត្សន៍ ច្រើនតែជាចំណូលបានមកពីការប្រកបការងារដោយខ្លួនឯង ឬចំណូលជាទំនិញមិនបានរាប់បញ្ចូលសម្រាប់យកពន្ធ ម្យ៉ាងទៀតដោយសារតែការកំណត់ ឬការគ្រប់គ្រងខ្សោយរបស់រដ្ឋាភិបាលពន្ធ ។ នៅប្រទេសកំពុងអភិវឌ្ឍន៍ ការយកពន្ធលើក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ឬមានអំណាច ជារួមពុំសូវមានប្រសិទ្ធភាពទេ ដោយសារការឃុបឃិតផ្សេងៗ ឬការពុំអនុវត្តច្បាប់ ។ ប្រការនេះនាំឱ្យមានវិវាទ រវាងអ្នកមាន និងអ្នកក្រកាន់តែឆ្ងាយឡើង ជាពិសេសនាំឱ្យមានអសមធម៌ក្នុងការរស់នៅ ដែលទីបំផុតនឹងធ្វើឱ្យបញ្ហាសង្គម កើនទ្វេរឡើង បើសិនពុំមានកំណែទម្រង់នៃការបែងចែក នេះឱ្យបានច្បាស់លាស់ទេ ។
  • បញ្ហារដ្ឋបាល ៖ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ការគ្រប់គ្រងពន្ធនៅខ្សោយ ហើយបញ្ហាគេចវេសពន្ធ និងអំពើពុករលួយជាទូទៅមានលក្ខណៈធ្ងន់ធ្ងរ ។ ភាពទន់ខ្សោយក្នុងការគ្រប់គ្រងពន្ធ កើតចេញមកពីកត្តាទំនាក់ទំនងទៅវិញទៅមកជាច្រើនរួមមាន ៖ ច្បាប់ និងនីតិវិធីពន្ធស្មុគស្មាញខ្លួនឯង ប្រព័ន្ធព័ត៌មានខ្សោយ អំពើពុករលួយ និងឥទ្ធិពលនយោបាយក្នុងការគ្រប់គ្រងពន្ធ ។ ការពង្រឹង និងពង្រីកការគ្រប់គ្រងពន្ធដែលទាមទារឱ្យបង្កលក្ខណៈងាយស្រួលដល់ការកំណត់មូលដ្ឋានពន្ធ គឺជាគោលដៅទីបួននៃកំណែទម្រង់ពន្ធ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login