Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


I. ម្សិលម៉ិញនៅស្នេហ៍   ថ្ងៃនេះអូនប្រែជាស្អប់

ហេតុអ្វីត្រឡប់   ឲ្យទ្រូងចុកចាប់រីងរៃ

ចង់ឲ្យផ្កាយនៅលើមេឃ ជួយសួរពាក្យនេះទៅស្រី

ព្រោះចិត្តចង្រៃ   នឹកស្រីតែម្នាក់ឯងរៀងមក ។

 

II. គឺអូនស្នេហ៍គេ   មាសមេទុកបងត្រឹមមិត្ត

អូននៅនឹកគិត   ទាំងគេធ្លាប់ក្បត់ចិត្តស្រី

បងជាឈ្លើយស្នេហ៍មែនទេ  មាសមេប្រាប់បងផងថ្លៃ

ឬមួយក៏ស្រី   តាំងចិត្តត្រូវធ្វើបែបនេះ ។

 

III. នៅចាំបានទេ   ព្រលឹងបងអើយ

ខ្យល់បក់ល្វើយៗ   ទឹកភ្នែកសួរខ្នើយរកស្រី

ធ្លាប់កើយរួមគ្នាពីរនាក់នឹងបង  តែពេលនេះនួនល្អងប្រែថ្មី

មួយខែដប់ថ្ងៃ   ស្រីនាងភ្លេចសន្យា ។

 

IV. តែបងនៅចាំ   ទោះអូនព្យាយាមបំភ្លេច

ផ្ញើពាក្យឆ្លងកាត់   មេឃាដែលនៅសែនឆ្ងាយ

ថាបងស្នេហ៍អូនរហូត   ទោះបេះដូងស្រីជិនណាយ

ដឹងទេឆោមឆាយ   ចិត្តកាយបងស្ទើរក្លាយជាខ្យល់ ។

 

(ភ្លេង~~)

 

V. នៅចាំបានទេ   ព្រលឹងបងអើយ

ខ្យល់បក់ល្វើយៗ   ទឹកភ្នែកសួរខ្នើយរកស្រី

ធ្លាប់កើយរួមគ្នាពីរនាក់នឹងបង  តែពេលនេះនួនល្អងប្រែថ្មី

មួយខែដប់ថ្ងៃ   ស្រីនាងភ្លេចសន្យា ។

 

VI. តែបងនៅចាំ   ទោះអូនព្យាយាមបំភ្លេច

ផ្ញើពាក្យឆ្លងកាត់   មេឃាដែលនៅសែនឆ្ងាយ

ថាបងស្នេហ៍អូនរហូត   ទោះបេះដូងស្រីជិនណាយ

ដឹងទេឆោមឆាយ   ចិត្តកាយបងស្ទើរក្លាយជាខ្យល់

ដឹងទេឆោមឆាយ   ចិត្តកាយបងស្ទើរក្លាយជាខ្យល់

ដឹងទេឆោមឆាយ   ចិត្តកាយបងស្ទើរក្លាយជាខ្យល់។

 

ស្តាប់បទនេះ៖ ១ ខែ ១០ ថ្ងៃ

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login