Answer 1


នៅថ្ងៃ១៥កើត ខែអស្សុជ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗតែងតែធ្វើបុណ្យមួយហៅថា បុណ្យចេញវស្សា ដើម្បីសម្តែងសេចក្តីត្រេកអរ ជ្រះថ្លាចំពោះភិក្ខុសាមណេរ ដែលប្រតិបត្តិបានត្រឹមត្រូវ មិនឱ្យដាច់វស្សា មានសាមគ្គីភាពគ្នាល្អ រយៈពេល៣ខែ ក្នុងវស្សានោះ ។ បុណ្យចេញវស្សាពីសម័យ ពុទ្ធកាល គេធ្វើផ្សេងពីសម័យបច្ចុប្បន្ន្ ។ ឯសម័យក្រោយពុទ្ធកាល ក៏ខុសគ្នាតាមបែបបុរាណនិយម និងសម័យនិយម គឺពីបុរាណធ្វើបុណ្យចេញវស្សា មានបណ្តែតប្រទីបជ្វាលាផង មិនចាំបាច់តែវត្តជាប់មាត់ទន្លេនោះទេ សូម្បីតែវត្តដែលគ្មាន ព្រែក ទន្លេក៏គេអាចធ្វើពិធីបណ្តែតប្រទីបនៅក្នុងស្រះតែម្តង ។ ឯបច្ចុប្បន្នសម័យនោះយើងឃើញមានតែនៅកន្លែងខ្លះ ប៉ុណ្ណោះដែលធ្វើពិធីបណ្តែតប្រទីប ។ ចំណែកបុណ្យចេញវស្សានៅមានគ្រប់វត្ត គ្រាន់តែតូច មធ្យម ធំប៉ុណ្ណោះ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login