Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មតាម្ចាស់កឋិន ហែអង្គឋិនទានចូលវត្ត និងចូល ក្នុងព្រះវិហារហើយធ្វើពិធីទៅតាមសាសនា ចុងក្រោយវេរ សំពត់កឋិន ឈ្មោះថាបានប្រគេនដល់ព្រះសង្ឃហើយ។ ព្រះភិក្ខុសង្ឃធ្វើអនុមោទនាគាថា បី បួន មេចប់ ម្ចាស់ទានដែល មានអាចារ្យជាប្រធាន ផ្សាយបត្តិទានគាថា យំកិញ្ចិឧទ្ទិសជូន មហាកុសលនោះ ឈ្មោះថាជាទីបញ្ចប់ចិត្ត របស់ម្ចាស់កឋិនត្រឹមនោះឯង ។ ទាយកទាយិកាម្ចាស់ទានទាំងអស់អាចត្រឡប់ទីលំនៅរបស់ខ្លួនរៀងៗខ្លួន។ តទៅនោះគឺនៅតែភិក្ខុសង្ឃ មានភារកិច្ចត្រូវធ្វើពិធីកម្ម ជុំវិញកឋិនត្ថារកិច្ច គឺកិច្ចការ ក្រាលកឋិនរបស់សង្ឃ។

           ប៉ុន្តែបច្ចុប្បន្ននេះ កន្លែងខ្លះម្ចាស់កឋិន ទាំងអ្នកនៅភូមិ ស្រុកឆ្ងាយឬនៅតំបន់ជិតៗក្តី គេពុំសូវប្រញាប់ ប្រញាល់ពេកទេ គឺគេចាំមើលព្រះសង្ឃធ្វើពិធីកម្មរហូតដល់ចប់ ។ បានសេចក្តីថា ពេលលោកអាចារ្យវេរប្រគេនចប់ហើយព្រះសង្ឃគ្រាន់តែធ្វើអនុមោទនាខ្លីៗប៉ុណ្ណោះ ហើយទាយកទាយិកាក៏មិនទាន់យំកិញ្ចិ គឺនៅចាំមើលលោក ធ្វើពិធីក្រាលកឋិនសិន គ្រាន់តែអង្គុយ នៅឆ្ងាយពីហត្ថបាសព្រះសង្ឃប៉ុណ្ណោះ ទើបភិក្ខុពីរអង្គតំណាងសង្ឃឡើង១អង្គសួរនាំ រកភិក្ខុអ្នកខ្វះខាត ស្បង់ចីវរ ឬដាច់ខាច ឱ្យលោកឆ្លើយប្រាប់សង្ឃ។ ១អង្គទៀតជាតំណាងខាងឆ្លើយប្រាប់ថា ភិក្ខុនេះភិក្ខុនោះទើបសមគួក្រាលគ្រង។ ដោយការព្រមព្រៀងក្នុងសង្ឃហើយ ទើបភិក្ខុឈ្លាសទាំង២អង្គ សូត្រញាត្តិប្រគល់សំពត់កឋិន ដល់ភិក្ខុទាំង អស់នោះដោយញាតិ្តទុតិយកម្មវាចា ជាលក្ខណៈសង្ឃកម្ម រួចហើយភិក្ខុទាំងអស់ជួយក្នុងការធ្វើកិច្ចក្រាលគ្រប់គ្រងយ៉ាងរហូតញាំងកឋិនត្ថារកិច្ច ឱ្យសម្រេចតាមធម៌និងអនុមោទនារួចឈ្មោះថាចប់កិច្ចខាងសង្ឃ ទើបលោកក្រោកមកគ្រង់តាមលំដាប់ជួរ ហើយសូត្រមង្គល ពហូទេវា ដារឆ្លងបុណ្យកឋិនចប់ហើយទាយកទាយិកា សូត្រ យំកិញ្ចិ ឧទ្ទិសកុសលជូនបុព្វការិយជនជាតិចុងក្រោយ បរិស័ទក៏ជួយកាន់ជញ្ជូន ឥវ៉ាន់កឋិន ចេញពីព្រះវិហារយកទៅឯកុដិតែម្តង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login