ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អធ្រាត្រ។ 
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ថិតក្នុងអការៈងងើនៅឡើយ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖ 
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។ 
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វីបងឯងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើ?
ស្វាមីបើកភ្នែក និងប្រញាប់សួរទៅភរិយាវិញភ្លាម៖ 
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ? 
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)