Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អ្វីជាប្រាសាទសម្រាប់រាជ្យ ?

២. នៅមុខរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ តើប្រាសាទគេកសាងដើម្បីអ្វី ? នៅក្រោយរាជ្យព្រអង្គ តើប្រាសាទគេកសាងដើម្បីអ្វីខ្លះ ?

៣. អ្វីជាលទ្ធិបុគ្គលនិយម ? កើតឡើងក្នុងរាជ្យស្តេចអង្គណា ?

៤.​តើប្រាសាទព្រះគោ កសាងដោយស្តេចអង្គណា ? នៅឆ្នាំណា ? ឧទ្ទិសដល់អ្នកណា ?

៥. តើព្រះបាទយសោវម៌្មទី១ សោយរាជ្យនៅឆ្នាំណា ? ហើយព្រះអង្គស្ថាបនាអ្វីខ្លះ ?

ចម្លើយ

១. ប្រាសាទសម្រាប់រាជ គឺជាប្រាសាទដែលព្រះរាជាកសាងសម្រាប់គោរពបូជា សម្រាប់តែព្រះអង្គផ្ទាល់ខ្លួន ។ ស្តេចមួយអង្គៗត្រូវកសាងប្រាសាទសម្រាប់រាជ្យរបស់ខ្លួន មួយហើយប្រាសាទនេះស្តេចអង្គក្រោយៗកសាងប្រាសាទថ្មីមួយទៀតសម្រាប់រាជ្យព្រះអង្គផ្ទាល់ ។ ឧទាហរណ៍ ដូចជាព្រះបាទជយវម៌្មទី២ កសាងប្រាសាទសោវម៌្មទី១ កសាងប្រាសាទភ្នំបាខែង ជាប្រាសាទសម្រាប់រាជ្យ ព្រះបាទជយវម៌្មទី៤ កសាងប្រាសាទកោះកេរ្តិ៍ ជាប្រាសាទសម្រាប់រាជ្យ ព្រះបាទសូរ្យវម៌្មទី២ កសាងប្រាសាទអង្គវត្តជាប្រាសាទសម្រាប់រាជ្យ ព្រះបាទជយវម៌្មទី៧ កសាងប្រាសាទបាយ័ន ជាប្រាសាទសម្រាប់រាជជាដើម​ ។

២. នៅមុនរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ ប្រាសាទគេកសាងដើម្បីឧទ្ទិសដល់ទេវៈធំក្នុងព្រាហ្មណ៍សាសនា និងអាទិទេពផ្ទាល់ខ្លួន ក្នុងស្រុក(អ្នកតា ) ។ ប៉ុន្តែនោក្រោយរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ប្រាសាទត្រូវបានកសាងដើម្បិឧទ្ទិសដល់ទេវៈធំតូចផ្សេងៗ ក្នុងសាសនាព្រាហ្មណ៍ដល់អាទីទេពសល់ខ្លួនខ្មែរក្នុងស្រុកដែរ ហើយជាពិសេសនោះគឺកើតមានឧទ្ទិសដល់មាតាបិតា ជីដូនជីតា បុព្វការីជន និងញាតិសន្តាន មន្រ្តីមានគុណបំណាច់ជាដើមដែលយើងហៅថាសិទ្ធិបុគ្គនិយម ។

៣.លទ្ធិបុគ្គលនិយម គឺជាលទ្ធិមួយដែលយកប្រាសាទកសាងរួមគ្នា មកឧទ្ទិសសម្រាប់មាតាបិតា ញាតិវង្សានុវង្ស មន្រ្តីនិងអ្នកមានគុណបំណច់ចំពោះស្តេចតែប៉ុណ្ណោះ ។ លទ្ធិនេះកើតឡើងនៅក្នុងរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ ។

៤. ប្រាសាទព្រះគោកសាងដោយព្រះនាទឥន្រ្ទវម៌្មទី១ នៅឆ្នំា ៨៧៩​ គ.ស​ម្រាប់មាតាបិតាជីដូនជីតា ខាងព្រះមាតាបិតាព្រះបាទជយវម៌្មទី២ និងព្រះអគ្គមហេសី ។ ប្រាសាទនេះមានរាងជាប្រាង្គអិដ្ឋ៦ តំរៀបជាពីរជួរមុខក្រោយហើយស្ថិតនៅលើខឿនតែមួយ ។ បុព្វបុរសទាំងនោះ មាននាមជាទេវៈ ហើយមានរូបដំណាងជាសិវលិង្គ ចំពោះបុរសជាប្រុស និងមានរូបដំណាងជាទេវី ចំពោះបុព្វបុរសជាស្រី ៖

  • ស្រីបឬថវីទ្រេស្វរ =ព្រះបិតា
  • ស្រីបឬថិវីទ្រេទេវី= ព្រះមាតា
  • ស្របរមេស្វរ =ព្រះបាទជយវម៌្មទី២
  • ស្រីធរណទ្រូងទេវី = អគ្គមហេសីព្រះបាទជយវម៌្មទី២
  • ស្រីរុទ្រស្វរ = ជីតាខាងមាតា
  • .....................? =ជីដូនខាងព្រះមាតា ។

៥.  ព្រះបាទយសោវម៌្មទី១ ឡើងសោយរាជ្យនៅឆ្នាំ ៨៨៩ដល់ ៨៩៩គ.ស ព្រះអង្គបានស្ថាបនាមួយចំនួនទៀត ដូចជាកសាងអាស្រមចំនួន១០០ ( សតយសោធរាស្រម ) កសាងប្រសាទលលៃ នៅកណ្តលបារាយឥន្រ្ទតដាកដែលឧទ្ទិសថ្វាយព្រះមាតាបិតានិងជីដូនជីតាតខាងមាតារបស់ព្រះអង្គ ប្រាសាទភ្នំព្រះវិហារ ភ្នំក្រោម ភ្នំសណ្តក ជាដើម ។ នៅឆ្នាំ ៨៩៣ គ.ស ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង ចាស្នូលរាជធានី ។ រាជធានីនេះព្រះអង្គកសាងបារាយ យសោធរតដាក មានប្រវែង៧គ.ម ទទឹង ១.៨គ.មនៅជ្រុង ឦសានរាជធានី ។ យោងតាមសិលាចារឹករបស់ព្រះបាទរាជេន្រ្ទវម៌្មដែលជាក្មួយ បានឲ្យដឹងថាទឹកដីក្នុងរាជ្យព្រះបាទយសោវម៌្មទី១គឺ ខាងកើតទល់នឹងចម្ប៉ា ខាងជើងទល់ចិន ( ណានចាវ ) ខាងលិចទល់នឹងដែនសូក្ស្មកម្រាតាស ( ប្រទេសភូមា ) ខាងត្បូងទល់ស​មុទ្រ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login