2018-06-13 10:58
Answer 1
ជំរឿន គឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រី និងកុមារទាំងអស់នៅក្នុងប្រទេសមួយតាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់អនាគត។ ប្រទេសកម្ពុជាធ្លាប់ធ្វជំរឿន ៤លើករួចមកហើយ គឺនៅឆ្នាំ ១៩២១ ឆ្នាំ១៩៦២ ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅឆ្នាំ១៩២១ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំ ដល់ ៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ។
Answer 2
ជំរឿន គឺជាការរាប់លម្អិតចំនួនប្រជាជនទាំងក្មេងចាសប្រុសស្រី ទាំងជនជាតិខ្មែរនិងជនបរទេសដែលមករស់នៅលើទឹកដីកម្ពុជាតាមកាលបរិច្ឆេទកំណត់ណាមួយ។
ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន ៥លើករួចមកហើយ គឺនៅឆ្នាំ ១៩២១ ឆ្នាំ១៩៦២ ១៩៩៨ ឆ្នាំ២០០៨និងឆ្នាំ២០១៩។ ប៉ុន្តែនៅឆ្នាំ១៩២១ធ្វើឡើងដោយអាណាព្យាបាលបារាំង ក្នុងគោលបំណងចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារផផ្សេងៗ។