Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា ?

២. តើពោតរុក្ខជាតិម៉ូណូកូទីលេដូន រឺ ឌីកូទីលេដូន ? ពីព្រោះអ្វី ?

៣. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើលជិតឃើញមិនច្បាស់ទៅវិញ ? ចូរពន្យល់ ។

៤. តើខួរក្បាលនិងខួរខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចក្នុងបញ្ចូលព័ត៌មាន ?

៥. តើប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ពន្យល់ពីមុខងាររបស់វាផង ។

ចម្លើយ

១. លំពែងផលិតអរម៉ូនគ្លុយកាកុងនោពេកកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់ ។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឪ្យដល់កម្រិតកំណត់ឡើងវិញ ។

២. ពោតរុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ ៖

  • គ្រាប់មានកូទីលេដុងមួយ
  • ស្លឹកវែងមានទ្រនុងស្រប
  • ផ្កាមាន ៣ ​ស្រទាប់ ពហុគុណនៃ ៣
  • ឬសជាឬសស្ញែ
  • ដើមមានចាច់សរសៃរនាំស្ថិតនៅរាយប៉ាយ ។

៣. កែវភ្នែកមាននាទីធ្វើឪ្យកាំរស្មើពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះ មើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើសវត្ថុជិតឃើញមិនច្បាស់ទៅវិញព្រោះភ្នែកមានជម្ងឺអ៉ីពែមេត្រូប ។ ភ្នែកមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ថាយអប្បបរិមានៃគំហើញច្បាស់ឆ្ងាញជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។

៤. ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាក្នុងការបញ្ចូនព័ត៌មានដោយ ៖ ព័ត៌មានផ្នែវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតអស់ដែលស្ថិតនៅក្រោមកញ្ចឹងកត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ ។

៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ ទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាន និងតំហែរក្សាថេរលំនឹង ។

  • ការទទួលព័ត៌មាន ប្រព័ន្ធប្រសាទជួយយើងឪ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ ។​ ឧទាហរណ៍ ៖ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់ ។
  • ការឆ្លើយតបទៅនឹងព័ត៌មាន នៅពេលយើងទទួលបានសញ្ញា រឺការប្រែប្រួលណាមួយក្នុងមជ្ឈដ្ឋានខាងក្រៅ ។ ឧទាហរណ៍ ៖ កីឡាករដែលជាអ្នកចាំទីលោតទីចាប់បាល់មិនឪ្យចូលទី ។
  • តំហែរក្សាលំនឹង ប្រព័ន្ធប្រសាទជួយក្នុងការថែមថេរលំនឹងដោយបញ្ជាឪ្យសារពាង្គកាយធ្វើសកម្មភាពមួយចំនួនដែលសមស្រមទៅនឹងព័ត៌មានដែលទទួលបាន ។ ឧទាហរណ៍ ៖ អត្រាចង្វាក់បេះដូង និងដង្ហើមដើម្បីគិតគូរថាមពលបន្ថែមនៅពេលលោតទៅចាប់បាល់ដោយប្រព័ន្ធតម្រូវប្រសាទ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login