Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បើផ្អែមទៅតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោមានសេចក្តីថាពាក្យ មេ យើងអាចប្រើថា​ មី ក៏បានដែរ ៖

  • មេកងៈ មេរបស់ពួកមួយៗនោះ
  • មេកាព្យៈ ក្បួន ឬបែបប្រាប់របៀបតែងកំណាព្យផ្សេងៗ
  • មេការៈ អ្នកដែលជាមេលើកិច្ចនីមួយៗ
  • មេកាយៈ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលដាំជាកើយសម្រាប់បោះឬបាញ់
  • មេចង្ហាន់ៈ ស្រ្តីដែលផ្គត់ផ្គង់នូវចង្ហាន់
  • មេចង្ក្រានៈ គឺមេគ្រួ ឬមេផ្ទះមួយៗរបស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ
  • មេគណៈ អ្នកដែលជាប្រធានលើក្រុម ឬលើអ្នកទាំងពួង
  • មេខ្លោងៈ មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង
  • មេគណៈ មន្រ្តីសង្ឃដែលមានសមណ័សក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខេត្ត
  • មេគយៈ អធិបតីក្នុងរាជការគយ
  • មេគ្រែៈ ឈើបួនកំណាត់ ដែលផ្គុំភ្ជាប់នឹងគ្រែ
  • មេចោរៈ ចោរ ដែលជាប្រធានលើអស់ពួកចោរណាមួយ
  • មេជើងៈ គឺម្រាមជើងដែលធំជាងគេ
  • មេដែកៈ ដែកមួយប្រភេទ ដែលស្រូបនូវដែកដទៃទៀតបាន
  • មេដៃៈ គឺម្រាមដៃដែលធំជាងគេ
  • មេដំបូលៈ គឺឈើដែលដាក់បណ្តោយលើក្បាលសរសេទ្រូង ឬចុងជើងគក
  • មេទ័ពៈ គឺមន្រ្តីដែលជាអធិបតីត្រួតត្រាលើអស់ពួកទ័ព
  • មេទឹកៈ ទឹកអន្លង់ ជាដើមសម្រាប់បើកបង្ហូរ ឬបាច់ដាក់ស្រែ
  • មេបទៈ អ្នកដែលជាមេបើកបទពំនោលល្ខោនឬជាមេតាំងផ្តើមមុនក្នុងការសូត្រច្រៀង
  • មេបន្ទុកៈ អ្នកដែលជាប្រធាន ក្នុងការរងបន្ទុកអ្វីនីមួយ
  • មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងកិច្ចការខាងក្នុងផ្ទះ ( ប្រពន្ធ )
  • មេពាក្យៈ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ ដូចមានក្នុងវចនានុក្រមស្រាប់
  • មេព្រៃៈ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល
  • មេលេខៈ ពាក្យដែលចង់ជាមេទន្ទេញនូវចំនួនសំខ្យាមានវីធីផ្សំជាដើមសម្រាប់ប្រើប្រាស់ក្នុងវិជ្ជានព្វន្ត
  • មេស្រុកៈ មន្រ្តីដែលអធិបតេយ្យ​ក្នុងស្រុកគឺពញារក្សាភិបាល
  • មេស្រែៈ អ្នកដែលកាន់កាប់ រក្សាស្រែព្រះកេរ្តិ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេ
  • មេអ្នកៈ មនុស្សដោយមានអានុភាពស្មើនិងគេរាល់គ្នាឥតមានអ្នកណាសន្មតទុកដាកឲ្យជាប្រធានលើគេទេក៏ស្រាប់តែចេញទែងសម្តែងអាការជាអ្នកត្រួតត្រាហែហៃ លើគេក្នុងកិច្ចការអ្វីមួយគឺតាំងខ្លួនឯងជាមេបាលើអ្នកទាំងអស់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login