Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុបណ្តាលឱ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹត ៖

  • អនុវត្តតាមសេចក្តីសម្រេចដល់សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលស្នើដោយសូវៀត និងចិន
  • កម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាង
  • និងមតិផ្សេងៗទៀត។

ដើម្បីពង្រឹងនយោបាយអព្យាក្រឹត របបសង្គមរាស្ត្រនិយមបាន

  • ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេចនរោត្តម សីហនុបានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្តីប្រកាសរួមមួយគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
  • ១៨ដល់២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី អាហ្រ្វិកនាទីក្រុងបានឌុង ព្រះអង្គបានប្រកាសពីគោលនយោបាយ អព្យាក្រឹត និងបានរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
  • ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
  • ១៩៥៦ នៅទីក្រុងប្រ៊ីយូនី ព្រះអង្គបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ
  • និងមតិផ្សេងៗទៀត។

លទ្ធផលនៃនយោបាយអព្យាក្រឹត

ក. ជំហានដំបូង

  • កម្ពុជាល្បីសុះសាយក្នុងតំបន់
  • បក្សប្រឆាំងពុំហ៊ានជំទាស់ហើយសរសើរពីនយោបាយនេះ
  • កម្ពុជាបានសុខសន្តិភាពអស់រយៈពេល១៥ឆ្នាំ (១៩៥៥ដល់១៩៧០) ស្របពេលដែលប្រទេសជិតខាងជួបនឹងសង្រ្គាម
  • និងមតិផ្សេងៗទៀត។

ខ. ដំណាក់កាលសង្គ្រាមត្រជាក់

នយោបាយអព្យាក្រឹតកាន់តែចុះទន់ខ្សោយទៅដោយសារ ៖

  • មហាអំណាចមនោគមវិជ្ជាទាំងពីរគឹ សេរីនិងកុំម្មុយនីស្តពុំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព និងបំពានលើនយោបាយអព្យាក្រឹត
  • ជំនួយពីសហរដ្ឋអាមេរិក មានចរិតចិញ្ចឹមពួកស្តាំនិយម
  • ប្រទេសថៃឧបត្ថម្ភគាំទ្រដល់ចលនាខ្មែរសេរី ឱ្យវាយសង្គមរាស្រ្តនិយម
  • វៀតណាមខាងត្បូងឈ្លានពានព្រំដែនកម្ពុជា
  • វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំហូជីមិញឆ្លងកាត់ទឹកដីខ្មែរនិងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
  • សង្គមរាស្រ្តនិយមអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅរកកុំម្មុនីស្ត
  • និងមតិផ្សេងៗទៀត។

user icon

RA(1 year ago)  ចូរពណ៌នាពីនយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្តនិយម

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login