បដិបក្ខពាក្យ គឺជាពាក្យដែលមិនស្របគ្នា ឬច្រាសត្រឡប់ផ្ទុយគ្នា ។
រក បដិបក្ខពាក្យ ឬពាក្យផ្ទុយគឺ៖
	- កល្យាណមិត្រ ផ្ទុយនឹងពាក្យ បាបមិត្រ
- ចន្ទគតិ  ផ្ទុយនឹងពាក្យ  សុរិយគតិ
- ធម្មាធិដ្ឋាន  ផ្ទុយនឹងពាក្យ  បុគ្គលាធិដ្ឋាន
- សុទិដ្ឋិនិយម ផ្ទុយនឹងពាក្យ  សុទិដ្ឋិនិយម
- ទិវា  ផ្ទុយនឹងពាក្យ   រាត្រី
- ទិនិកា ផ្ទុយនឹងពាក្យ  មាសិកា
- ទុគតិ ផ្ទុយនឹងពាក្យ  សុគតិ
-  ទុព្ភាសិត ផ្ទុយនឹងពាក្យ  សុភាសិត
- សោមនស្ស  ផ្ទុយនឹងពាក្យ  ទោមនស្ស
- បរិយាកាស ផ្ទុយនឹងពាក្យ និប្បរិយាយ
- ទិវាករ ផ្ទុយនឹងពាក្យ និសាករ
- និសាចរ ផ្ទុយនឹងពាក្យ ទិវាចរ
- បណ្ឌិតមានី  ផ្ទុយនឹងពាក្យ ពាលមានី
- បុព្វាចារ្យ  ផ្ទុយនឹងពាក្យ បុច្ឆាចារ្យ
- បុរេភត្ត  ផ្ទុយនឹងពាក្យ បច្ឆាភត្ត
- បដិគ្គាហក  ផ្ទុយនឹងពាក្យ  ទាយិកា
-  បដិសន្ធិ ផ្ទុយនឹងពាក្យ ច្យុតិ
- បុនប្បន្នកម្ម ផ្ទុយនឹងពាក្យ  ខន្ធនិព្វាន
- អរិយជន ផ្ទុយនឹងពាក្យ  បថុជ្ជន
- បុញ្ញកម្ម ផ្ទុយនឹងពាក្យ បាបកម្ម
- មិច្ឆាទិដ្ឋិ ផ្ទុយនឹងពាក្យ សម្មាទិដ្ឋិ
- ឧជុមគ្គ  ផ្ទុយនឹងពាក្យ ឧនា្មគ៌ា
- សុពលភាព ផ្ទុយនឹងពាក្យ ទុពលភាព
- សីតោទក ផ្ទុយនឹងពាក្យ  ឧណ្ណោទក
- សុក្កបក្ស ផ្ទុយនឹងពាក្យ  កាឡបក្ស
- អារ្យធម៌ ផ្ទុយនឹងពាក្យ  អនារ្យធម៌
- វឌ្ឍនភាព ផ្ទុយនឹងពាក្យ  ហីនភាព
- ឯកតោ ផ្ទុយនឹងពាក្យ ឧភតោ
- អរុណោទ័យ ផ្ទុយនឹងពាក្យ អស្តង្គត
- ឧបវាទ ផ្ទុយនឹងពាក្យ អនុបវាទ
- សិរីមង្គល ផ្ទុយនឹងពាក្យ  ចអពមង្គល
- ភ័ព្វ ផ្ទុយនឹងពាក្យ  អភ័ព្វ
- សត្យ ផ្ទុយនឹងពាក្យ  អសត្យ
- អវិរុទ្ធ ផ្ទុយនឹងពាក្យ វិរុទ្ធ
- វិញ្ញូជន ផ្ទុយនឹងពាក្យ  អវិញ្ញូជន
- ជោគជ័យ ផ្ទុយនឹងពាក្យ បរាជ័យ
- រនោច ផ្ទុយនឹងពាក្យ ខ្នើត
- មហាក្សត្រ ផ្ទុយនឹងពាក្យ ប្រជារាស្រ្ត
- ពសុធា ផ្ទុយនឹងពាក្យ  វេហាស៍
- បណ្ឌិត ផ្ទុយនឹងពាក្យ ពាល
- បព្វជិត ផ្ទុយនឹងពាក្យ គ្រហស្ថ
- ទូលំទូលាយ ផ្ទុយនឹងពាក្យ ចង្អៀតចង្អល់
- ទុរយស ផ្ទុយនឹងពាក្យ កិត្តិយស
- សោកសៅ ផ្ទុយនឹងពាក្យ រីករាយ
- នាយទុន ផ្ទុយនឹងពាក្យ កម្មករ
- និយោជក ផ្ទុយនឹងពាក្យ  និយោជិក
- ព្យាបាទ ផ្ទុយនឹងពាក្យ អព្យាបាទ
- លជ្ជី ផ្ទុយនឹងពាក្យ  អលជ្ជី
- អនាម័យ ផ្ទុយនឹងពាក្យ នាមយ
- សប្បុរស ផ្ទុយនឹងពាក្យ អសប្បុរស
- រហ័សរហួន ផ្ទុយនឹងពាក្យ យឺតយ៉ាវ
- ព្រហើន ផ្ទុយនឹងពាក្យ ស្លូតបូត
- កុសល ផ្ទុយនឹងពាក្យ  អកុសល
- ចម្រើន ផ្ទុយនឹងពាក្យ  វិនាស
- ស្ងាត់ស្ងៀម ផ្ទុយនឹងពាក្យ  ឡូឡា
- ធិបតេយ្យ ផ្ទុយនឹងពាក្យ  អធិបតេយ្យ
- សាមញ្ញ ផ្ទុយនឹងពាក្យ  ហ៊ឺហារ
- ប្រជាធិបតេយ្យ ផ្ទុយនឹងពាក្យ ផ្តាច់ការ ។