Answer 1


user icon HOU 2017-07-01 07:21

ម្ហូបពិសេសនៅសមុទ្រមានអ្វីក្រៅពីម្ហូបសមុទ្រ ខាងក្រោមនេះខ្ញុំចែករំលែងបន្តិចពិម្ហូបដែលខ្លុំដឹង និងបានញាំុពីមុន។ ទៅលេងក្រុងកែបជាច្រើនដងហើយ ហើយជាទូទៅខ្ញុំដូចជា៖

  • ក្តាម - ជាទូទៅក្តាមស្ងោរ
  • បង្គារ - ជាទូទៅបង្គារស្ងោរ
  • មឹក - មឹកអាំង និងស្ងោរ
  • ត្រី - ត្រីចំហុយ ឬត្រីស្ងោរ ឬត្រីចៀន អាចរកញាំុបាននៅឆ្នេរសមុទ្រកែប
  • និងម្ហូបសមុទ្រដទៃទៀត

រាល់ម្ហូបទាំងនោះ គេញាំុជាទូទៅជាមួយនឹងទឹកត្រីបុក(ហិល និង ហិលតិតៗ) ខេត្តកំពង ដែលជាទឹកជ្រលក់ដ៏ឆ្ងាយ និងត្រូវមាត់សំរាប់ម្ហូបសមុទ្រ។ បើសិនជាទៅជាលក្ខណៈជាក្រុមមានគ្នាច្រើន ឬជាលក្ខណៈគ្រួសារ ហើយមានយានយន្តផ្ទាល់ខ្លួន គួរតែទិញពីផ្សារកំពត ហើយយកមកអោយគេធ្វើនៅឆ្នេរកែបទៅ ដោយគ្រាន់តែជួលកន្លែង និងថ្លៃធ្វើម្ហូបប៉ុណ្ណោះ។ ធ្វើដូចជាយើងអាចសន្នំការចំណាយបានមួយចំនួន ព្រោះតំលៃនៅឆ្នេរកែបអាចមានតំលៃថ្លៃជាងនៅផ្សារ​ជាពិសេសនៅរដូវបុណ្យទាន ហើយយើងក៏អាចងាយស្រួលក្នុងការជ្រៀសរៀស ក្តាម បង្កា មឹក ត្រី បានល្អនិងមានតំលៃធូថ្លៃ។ 

តែប្រសិនបើទៅលេងគ្នាតិច ការចំណាយមិនសូវខុសគ្នាទេ ទៅដល់ឆ្នេរកែបហើយស្វែងរកកន្លែងគួរសម ហើយញាំុទៅ។

 


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login